បាល់ទាត់

កីឡដ្ឋានព្រីនស៍សាងសង់​កន្លែង​អង្គុយម្ខាង​ទៀត​រួច​រាល់១០០%ហើយត្រៀមទទួល​អ្នក​គាំទ្រឆាប់​ៗ​នេះ

តាមរយៈការ​ប្រកាសក្នុង​បណ្ដាញ​សង្គមហ្វេសបុក​របស់​ខ្លួនក្លិប​វិសាខា​បាន​ឲ្យ​ដឹង​ថា​ទីតាំង​សម្រាប់​អ្នក​គាំទ្រ​អង្គុយផ្នែក​ខាងលិច(ម្ខាង​ទៀត)​បាន​សាងសង់​រួច​រាល់​១០០ភាគរយ​ហើយ ខណៈ​ដែល​ លោកជំទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​ បាន​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សាង​សង់​កន្លែង​អង្គុយ​ថ្មី នៃ​កី​ឡ​ដ្ឋាន​ព្រីនស៍ត្រង់​តំបន់​នេះ​ផង​ដែរ​កាល​ពី​ព្រឹកមិញ។

តាម​ការ​បញ្ជាក់របស់​ក្លិប​ អ្វី​ដែល​មិន​ទាន់​រួច​រាល់​គឺ​ការ​កែលម្អ​​ដាក់​កៅអី ការ​ងារ​ដេ​គ័រ និង​ការ​បំពាក់​គ្រឿង​បរិក្ខា​ផ្សេងៗ ដែល​គ្រោង​នឹង​រួច​រាល់​នា​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​សម្រួល​ដល់​បង​ប្អូន​អ្នក​គាំទ្រ​បាន​ចូល​រួម​ទស្សនា នៅ​ពេល​មាន​ការ​អនុ​ញ្ញាត​ឲ្យ​អ្នក​គាំទ្រ​អាច​ចូល​រួម​ទស្សនា​ផ្ទាល់​នៅ​កី​ឡ​ដ្ឋាន​បាន​ឡើង​វិញ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628