បាល់ទាត់

BREAKING៖ Juventus បញ្ចប់តំណែងលោក Maurizio Sarri

ជាផ្លូវការក្លិបសេះបង្កង់ Juventus បានសម្រេចដកតំណែងលោក Maurizio Sarri ចេញពីតួនាទីអ្នកចាត់ការទូទៅដឹកនាំសមាជិកឈុតធំ ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្នុងរដូវកាល ២០១៩/២០២០ ពីពេលនេះតទៅ។

អតីតអ្នកចាត់ការទូទៅតោខៀវ Chelsea បាន ១ រដូវកាល ក៏ផ្ទេរមកដឹកនាំនៅក្លិប Juventus បាន ១ រដូវកាលនេះ ២០១៩/២០២០ ដោយបញ្ចប់ភារកិច្ចដោយបានជួយឲ្យលើកពានលីគកំពូលអ៊ីតាលី (Serie A) ដោយលើសតែ ១ ពិន្ទុពីជើងឯករង Inter Milan ១ ពិន្ទុប៉ុណ្ណោះ។ ចំណែកភារកិច្ចក្នុងពាន Coppa Italia បានបរាជ័យវគ្គផ្តាច់ព្រ័ត្រ និងក្របខណ្ឌបាល់ទាត់កម្រិតទ្វីប UEFA Champions League ក៏បរាជ័យត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើងក្លិបបារាំង Lyon ។

គួរឲ្យដឹងថាលោក Maurizio Sarri បានត្រូវតែងតាំងក្នុងថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៩ និងមកដល់ពេលនេះបានដឹកនាំប្រកួតផ្លូវការសរុប ៥២ ប្រកួត ឈ្នះ ៣៤ លើក ស្មើ ៩ លើក និងចាញ់ ៩ លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628