បាល់ទាត់

សហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន​ប្រកាសផ្អាក​ការ​ប្រកួត​បាល់​ទាត់គ្រប់​ប្រភេទ និង​គ្រប់​កម្រិត​អាយុ

សហព័ន្ធកីឡាបាល់​ទាត់​អាស៊ាន​បាន​ប្រកាស​ថា​គ្រប់​ពានរង្វាន់​បាល់ទាត់​ទាំងអស់ដែល​រៀប​ចំ​ដោយ​ AFF ខ្លួន​ឯង​នឹង​ត្រូវ​ផ្អាកក្នុង​ឆ្នាំ​នេះ​ដែល​រួម​មាន​ទាំង​ពាន​រង្វាន់​បាល់​ទាត់​គ្រប់​កម្រិត​អាយុ ពាន​រង្វាន់​បាល់​ទាត់​លើ​ខ្សាច់ និង​ពាន​រង្វាន់​បាល់​ទាត់​ក្នុង​សាល​ជា​ដើម។

មូលហេតុនៃ​ការ​ផ្អាក​នេះ គ្មាន​អ្វី​ក្រៅ​ពី​ផល​ប៉ះពាល់​ដោយ​ការ​ឆ្លង​វិរុស​កូវីដ១៩​នោះទេ។ នេះ​មានន័យ​ថា​ពាន​រង្វាន់​យុវជន​ដ៏​ល្បី​ប្រចាំ​តំបន់​ដូច​ជា ពាន​រង្វាន់​បាល់​ទាត់​ជម្រើស​ជើងឯកយុវជនវ័យ​ក្រោម១៦ឆ្នាំ​និង​១៩ឆ្នាំ​ផ្នែកបុរស ជម្រើស​ជើងឯក U15 និង​ U18 នាទី រួម​ទាំង​ជើងឯក​បាល់​ទាត់​ឈុត​ធំ​នារី​ពាន The AFF Futsal Championship, Futsal Club Championship និង Beach Soccer Championship  ត្រូវ​ផ្អាក​ទាំងអស់។

កុំភ្លេច​ថា AFF Suzuki Cup 2020 ក៏​ត្រូវ​ផ្អាក​ដែរ ដោយ​ទុក​រៀប​ចំ​ទៅ​ឆ្នាំ​២០២១។ ទោះ​បី​ជាយ៉ាង​នេះក្ដី! សេច​ក្ដី​ប្រកាសផ្លូវ​ការពី​ការ​កំណត់​កាល​បរិច្ឆេទលេង​ឡើង​មិន​ទាន់​បាន​បង្ហាញ​ដោយ AFF នៅ​ឡើយ​ទេ។

ប្រភព: Myanmar Times.

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628