បាល់ទាត់

កីឡដ្ឋាន Shah Alam Stadium ដ៏​ល្បី​របស់​ម៉ាឡេស៊ី​នឹង​ត្រូវ​បិទទ្វារ២​ឆ្នាំដើម្បី​កែលម្អជាថ្មី

កីឡដ្ឋាន Shah Alam ដ៏ល្បីល្បាញរបស់ម៉ាឡេស៊ីនឹងត្រូវប្រឈមនឹងការបិទទ្វារយ៉ាងហោចណាស់រហូតដល់ ២ ឆ្នាំ ខណៈអ្នក​គ្រប់គ្រងពហុកីឡដ្ឋានបានសម្រេចចិត្តបិទព្រោះ​តែ​មាន​បញ្ហា។

Shah Alam ​គឺ​ជាផ្ទះរបស់ក្លិប​បាល់​ទាត់យក្សម៉ាឡេស៊ី Selangor ហើយបច្ចុប្បន្នកំពុងរងការខូចបង់ដោយសារដំបូលបាក់ធ្លាក់ ដែល​នេះ​គឺជាបញ្ហាសុវត្ថិភាពដ៏ធំមួយរបស់​ពួក​គេ​ដែល​ត្រូវ​តែ​កែលម្អឡើងវិញ។

លោក Johan Kamal Hamidon អគ្គលេខាធិការនៃសមាគមបាល់​ទាត់រដ្ឋ Selangor បានមានប្រសាសន៍ថា៖“ កីឡដ្ឋាន Shah Alam នឹងចំណាយពេលយ៉ាងតិច ២ ឆ្នាំដើម្បីជួសជុលទាំងស្រុង ឬជួសជុលឡើងវិញនៅ​កន្លែងខ្លះ បន្ទាប់ពីបានសាងសង់អស់រយៈពេលជាង ២០ ឆ្នាំមក ហើយកន្លែងនេះបានប្រឈមមុខនឹងបញ្ហាជាច្រើន” ។

“ វានឹងចំណាយថវិកាច្រើនណាស់ ដើម្បីដោះស្រាយបញ្ហាជាមួយកីឡដ្ឋានហើយយើង​ ខណៈ​ដែលសមាគមបាល់​ទាត់​ម៉ាឡេស៊ី​បានទុកវាឱ្យអ្នកគ្រប់គ្រងកីឡដ្ឋាសំរេចលើសកម្មភាពជុសជុល។ ពួកគេនឹងត្រូវសម្រេចថាតើពួកគេចង់ជួសជុលកីឡដ្ឋាននេះឡើងវិញ ឬកម្ទេចចោលទាំងស្រុងឬយ៉ាងណា? “

បន្ទាប់ពីការសំរេចចិត្តរបស់ FAM សមាគមបាល់​ទាត់ Selangor បានសំរេចចិត្តលេងរាល់ការប្រកួតដែលនៅសល់របស់ពួកគេ នៅក្នុងលីគកំពូលម៉ាឡេស៊ីនៅកីឡដ្ឋាន ​UiTM Stadium។ កីឡដ្ឋាន Shah Alam ដែលមានសមត្ថភាពផ្ទុក​អ្នក​ទស្សនា ៨០,០០០នាក់ ត្រូវបានបើកសម្ពោធក្នុងឆ្នាំ ១៩៩៤ និងជាកន្លែងមួយក្នុងចំណោមកន្លែងជា​ច្រើន​ទៀត សម្រាប់ការប្រកួត 1997 Under-20 FIFA World Cup៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628