បាល់ទាត់

សមាជិកក្លិប​ Athletico Madrid ២​រូប​តេស្តិ៍វិជ្ជមាន Covid-19

Atlético Madrid បាន​បញ្ជាក់​ថា​សមាជិក​ក្នុង​ក្រុមរបស់​ខ្លួន​ថ្វើ​តេស្តិ៍​វិជ្ជមាន​ជំងឺឆ្លងកូវីដ១៩ ខណៈ​ដែល​ក្រុមរបស់​លោក Diego Simeone រៀប​ចំ​កាល​វិភាគ​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Lisbon ដើម្បី​ប្រកួត​ជាមួយ​ក្លិប RB Leibzing ក្នុងពាន​រង្វាន់ Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ថ្ងៃ​ព្រហ្បត្តិ​នេះ។

មុន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Lisbon ក្រុមកីឡាករ​និង​បុគ្គលិក​ទាំងអស់​ត្រូវ​ធ្វើ​តេស្ថិ៍រក​មេរោគកូវីដ១៩​ហើយ​ទៅ​ដល់​ព័រទុយហ្គាល់​ក៏​ត្រូវ​ធ្វើ​តេស្ថិ៍​ម្ដង​ទៀត។

សេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើគេហទំព័ររបស់ក្លិបបានសរសេរថា៖“ ក្នុងចំណោមលទ្ធផលដែលបានដឹងនាពេលបច្ចុប្បន្ននេះមាន​មនុស្សពីរនាក់បានឆ្លង​វីរុស​កូវីដ១៩​ហើយពួក​គេត្រូវ​បាន​ដាក់​ដាច់​ដោយ​ឡែកពី​គេ​ក្នុង​ផ្ទះរៀងៗខ្លួន។ លទ្ធផលនេះត្រូវបានទាក់ទងទៅអាជ្ញាធរសុខភាពអេស្ប៉ាញ និងព័រទុយហ្កាល់ភ្លាមៗ ទាំង​សហព័ន្ធកីឡាបាល់​ទាត់​អឺរ៉ុប សហព័ន្ធកីឡាបាល់​ទាត់​អេស្ប៉ាញ និង​ក្រសួងសុខាភិបាលព័រទុយហ្គាល់”។

ក្នុង​ដំណាក់​នេះ​!​អ្នក​ឆ្លង​វីរុសកូវីដ១៩​មិន​ត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ឲ្យ​ដឹង​នោះ​ទេ ខណៈ​ពួក​គេ​កំពុង​តែ​សម្រាក​ព្យាបាល ហើយ​សមាជិកដែល​ជិត​ស្និទជាមួយ​អ្នក​ទាំង​ពី​ក៏​កំពុង​ធ្វើ​តេស្ថិ៍​ជា​ច្រើន​ដង​ដោយ​ដើម្បី​ឲ្យ​ប្រាកដ​ថា​អវិជ្ជមាន៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628