បាល់ទាត់

Real Madrid ចង់​ឲ្យ Kroos ឬ​ក៏​ Isco ជា​ថ្នូនាំ​យក​ Dybala ពី​ Juventus

Real Madrid គ្រោង​និង​ស្នើ​ឲ្យ​ Juventus នៅ​កីឡាករ​ម្នាក់​រវាង Toni Kroos ឬក៏ Isco ដើម្បី​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​យក​ខ្សែ​ប្រយុទ្ធ Paulo Dybala ម​ក​កាន់កីឡដ្ឋាន  Santiago Bernabeu នេះ​បើ​តាម​សារព័ត៌មាន SportMediaset។

ម្ចាស់​ជើង​ឯក La Liga សម្លឹង​ឃើញការ​ផ្ទេរ​យក Dybala ដែល​កំពុងតែ​និយាយលើ​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយម្ចាស់​ជើងឯក Serie A ស្រប​ពេលម្ចាស់​ជើង​ឯក​ Ligue 1 គឺ​ក្លិប​ PSG ក៏​ចាប់​អារម្មណ៍​ចង់​បាន​ដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ក្រុមសេះបង្កង់គ្មាន​បំណង​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូបនេះ​ ដែលកំពុង​តែ​រីករាយ​ជាមួយ​ជីវភាព​ដ៏​ស្រស់ត្រកាល​នៅ​អ៊ីតាលិ ពិសេស​ក្លាយ​ជា​កីឡាករ​ពិសេស​របស់​ក្លិប​។

បន្ទាប់​ពី​លោក Maurizio Sarri ចាក​ចេញ​ពី​ដំណែងគ្រូ​បង្វឹក​ហើយ​អតីតកីឡាករ​លោក  Andrea Pirlo ឡើង​កាន់​ជំនួស។ Dybala នឹង​ក្លាយ​ជា​តួរអង្គសំខាន់​បន្ថែម​ទៀតផង​ក៏​មិន​ដឹង៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628