បាល់ទាត់

សមាជិកជម្រើសជាតិបង់ក្លាដេសផ្ទុក COVID-19 កើនឡើងដល់ ១៨ នាក់ក្នុងថ្ងៃនេះ

សមាជិកក្រុមជម្រើសជាតិបង់ក្លាដេស ដែលប្រមូលផ្តុំហ្វឹកហាត់ត្រៀមប្រកួតជម្រុះជុំទី ២ នៃដំណើរឆ្ពោះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 បានតតេស្តឃើញផ្ទុកជំងឺ COVID-19 បន្តកើនឡើងដល់ចំនួន ១៨ នាក់។

គួររំលឹកថា កាលពីម្សិលមិញក្នុងការប្រកាសដំបូងពីសហព័ន្ធបាល់ទាត់បង់ក្លាដេស (BFF) បានបង្ហាញថាមានកីឡាករនៃក្រុមជម្រើសជាតិឈុតធំពួកគេចំនួន ១១ នាក់បានផ្ទុកជំងឺ COVID-19 ប៉ុន្តែមកទល់ថ្ងៃនេះបានបន្តកើនឡើងចំនួន ៧ នាក់ថែមទៀត បន្ទាប់ពីពួកគេបានចូលរួមហ្វឹកហាត់ជាមួយគ្នាមួយរយៈកន្លងមក។ ក្នុងចំណោម ១៨ នាក់មកទល់ថ្ងៃនេះ គឺមានរួមទាំងកីឡាករ ក្រុមគ្រូបង្វឹក និងក្រុមមន្ត្រីបច្ចេកទេសផងដែរ។

បញ្ជាក់ឲ្យដឹងថា សមាជិកក្រុមជម្រើសជាតិឈុតធំបង់ក្លាដេស ដែលបានកោះហៅមកធ្វើការប្រមូលផ្តុំហ្វឹកហាត់លើកនេះមានសរុបចំនួន ៤៦ នាក់ ក្នុងនោះរួមមានកីឡាករ ៣៦ នាក់។

ការកោះហៅប្រមូលផ្តុំហ្វឹកហាត់នៃក្រុមជម្រើសជាតិបង់ក្លាដេស លើកនេះក្នុងគោលបំណងត្រៀមប្រកួតជម្រុះទៅកាន់ FIFA World Cup 2022 និង AFC Asian Cup 2023 ពូល E ខណៈនៅសល់ ៤ ប្រកួតសម្រាប់ជើងទី ២ ត្រូវតទល់នឹង អាហ្គានីស្ថាន កាតា ឥណ្ឌា និងអូម៉ង់។ យ៉ាងណាក្តី! បច្ចុប្បន្នក្រុមជម្រើសជាតិតំបន់អាស៊ីខាងត្បូងមួយនេះបានធ្លាក់ចេញពីវគ្គជម្រុះជុំទី ២ នេះរួចរាល់៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628