បាល់ទាត់

ប្រមុខសុខាភិបាលអាល្លឺម៉ង់ បដិសេធសំណើអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាបាល់ទាត់ឡើងវិញ

រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ បានចេញមុខអះអាងបដិសេធចំពោះសំណើគ្រោងអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាបាល់ទាត់ឡើងវិញ សម្រាប់ការប្រកួតនារដូវកាលបន្ទាប់ ២០២០/២០២១ ។

៉ ការផ្តល់ឱកាសឲ្យមនុស្សរាប់ពាន់នាក់ចូលក្នុងកីឡដ្ឋាននៃការប្រកួតឡើងវិញ វាមិនអាចកើតឡើងនោះទេនៅក្នុងស្ថានភាព និងកាលៈទេសៈបែបនេះ។  ៉ ជាពាក្យសម្តីរបស់លោក Jens Spahn រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ បានលើកឡើងកាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ។

ការលើកឡើងខាងលើ ដោយសារតែពីសប្តាហ៍មុនកន្លងទៅមានក្លិបមួយចំនួនក្នុងក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ និងក្របខណ្ឌលីគលំដាប់ទី ២ អាល្លឺម៉ង់ បានដាក់ពាក្យស្នើសុំតាមរយៈសហព័ន្ធបាល់ទាត់ ក្នុងគោលបំណងជំរុញឲ្យមានការអនុញ្ញាតនៃការវិលត្រឡប់មកវិញដល់អ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋាន។ ក្នុងវិស័យបាល់ទាត់ប្រទេសជឿនលឿន ក៏ដូចជាអាល្លឺម៉ង់ផ្ទាល់ការប្រកួតនីមួយៗ ក្លិបអាចរកចំណូលបានរាប់លានអឺរ៉ូតាមរយៈការលក់សំបុត្រចូលទស្សនា ការសហការផ្សព្វផ្សាយជាមួយដៃគូឧបត្ថម្ភនានា… ។

គួរបញ្ជាក់ថា ក្នុងប្រទេសអាល្លឺម៉ង់គិតមកទល់ថ្ងៃនេះមានតួរលេខផ្ទុកអ្នកជំងឺ COVID-19 សរុបជាង ២១ មុឺននាក់ ដោយរបាយការណ៍បាត់​បង់ជីវិតជិត ១​ មុឺននាក់ ដោយឡែកកាលពីថ្ងៃច័​ន្ទ ដើមសប្តាហ៍ជាថ្ងៃ ដែលប្រមុខផ្នែកសុខាភិបាលប្រកាសបដិសេធសំណើនោះក៏បានប្រទះឃើញអ្នកឆ្លងថ្មីចំនយ ៤២៦ នាក់ផងដែរ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628