បាល់ទាត់

សារី ម៉ាត់ណូរ៉ូទីនត្រឡប់​ទៅ​លេង​នៅណាហ្គាវើលជើង​ទី​២​លីគកំពូលកម្ពុជា

កាល​ពីប៉ុន្មាន​ទី​មុន​នេះ ខ្សែ​ប្រយុទ្ធ សារី ម៉ាត់ណូរ៉ូទីនបាន​ចុះ​កុងត្រា​ជា​មួយក្លិប​ជើង​ឯកលីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៨​ណាហ្គាវើល​វិញ​ហើយ​បន្ទាប់​ពី​ចាកចេញ​ពី​ក្លិប​វិសាខា​កាល​ពី​ខែ​មិថុនាកន្លង​ទៅ​នេះ។

ក្នុង​ន័យ​នេះ​!​រូប​គេ​អាច​ចូល​លេង​ក្នុង​ពាន​រង្វាន់ Metfone Cambodian League ជើង​ទី​២​និង​ពាន​រង្វាន់សម្ដេច​ហ៊ុន សែន​បាន។ ម៉ាត់ណូរ៉ូទីនគឺ​ជា​ខ្សែ​ប្រយុទ្ធដែល​មាន​បទពិសោធន៍​ជោគជាំ​ក្នុង​លីគ​កំពូលកម្ពុជា ​ដោយ​រូប​គេ​ធ្លាប់​លេង​ឲ្យ​ក្លិប បៀលប្រាយយូណាយធីត ២០១៣-២០១៥ ភ្នំពេញ​ក្រោន ២០១៥-២០១៦ ណាហ្គាវើល​២០១៦​ដល់​២០១៨​ហើយ​ក៏​ចាក​ចេញ​ទៅ​ចូលរួម​ជាមួយ​វិសាខារយៈ​ពេល​២រដូវ​កាល។

បន្ទាប់​មក​រូប​គេ​ក៏​ត្រឡប់​មក​ក្លិប​ណាហ្គាវើល​ម្ដង​ទៀត។ ដោះដូរកីឡាករជើង​ទី​២បាន​បើកជាផ្លូវ​ការ​រួច​ទៅ​ហើយពោល​គឺ បានបើកតាំងពីថ្ងៃទី០៨ ខែសីហា ហើយគ្រោងនឹងបិទនៅថ្ងៃទីដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ពោលគឺយោងតាមច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងដែរ។

ចំពោះការអនុញ្ញាតិឲ្យមានការដោះដូរសម្រាប់​ជើង​ទី​២លីគ​កំពូលកម្ពុជា​នេះ​ដែរ គឺក្លិបនីមួយៗ​អាច​ធ្វើ​ការ​នាំ​ចេញ​នាំ​ចូល​កីឡាករ​ច្រើន​បំផុត ៥រូប ក្នុងនោះកម្ពុជា ៣រូប និងបរទេស ២រូប៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628