បាល់ទាត់

ពេលដឹង​ថាខ្លួន​ជួបMan Utd វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ គ្រូ​បង្វឹក Sevilla និយាយ​អ្វីខ្លះ?

គ្រូ​បង្វឹកក្លិប Sevilla លោក Julen Lopetegui និយាយថា Manchester United គឺ​ជា​ក្រុម​ដែល​ធំ​ជាង​គេបំផុត​ក្នុង​ពិភពលោក ប៉ុន្តែ​ Sevilla មាន​ទំនុកចិត្ត​អាច​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ក្នុងពាន​រង្វាន់ UEFA Europa League ដែល​នឹង​លេង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

ក្រុម​មក​ពី​ La Liga មួយនេះធ្លាប់​បង្ហាញភាព​ខ្លាំង​ដាក់​បិសាចក្រហម​កាល​ពី​ឆ្នាំ​២០១៧​ដែល​កាល​នោះ​ទម្លាក់ Manchester United ពី​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន Champions League ហើយ​កាល​ពី​យប់​នេះ​មិញ​នេះ​ ពួក​គេ​ទើប​ទម្លាក់ក្រុម​ Wolves ដែល​ជា​ក្លិប​អង់គ្លេស​មួយ​ផ្សេង​ទៀត។ ក្រោយ​ចប់​ការ​ប្រកួត​!​អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​ Real Madrid រូបនេះ​ថា៖

” យើងនឹងប្រកួតជាមួយក្រុមបិសាចក្រហម Manchester United នៅក្នុងការប្រកួតបន្ទាប់ ហើយពួកគេជាក្រុមធំបំផុតនៅលើពិភពលោក ប៉ុន្តែយើងនឹងត្រៀមសម្រាប់ពួកគេ”។

“យើងផ្តោតសំខាន់ទៅលើការប្រកួតបន្ទាប់ តទល់នឹងក្រុមកំពូលដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡា ដែលបច្ចុប្នន្នមានទម្រង់លេងដ៏អស្ចារ្យ។ យើងនឹងខំប្រឹងអស់ពីសមត្ថភាពដូចដែលយើងធ្លាប់ធ្វើ។ ការលេងត​ទល់នឹងពួកគេពិតជាលំបាកណាស់ ប៉ុន្តែយើងនឹងជឿជាក់ថាយើងអាចផ្តួលពួកគេបាន»៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628