បាល់ទាត់

លោក Ole និយាយ​តែ​មួយឃ្លានេះ​គត់​ពេល​អ្នក​កាសែតជជីកសួរ​រឿង Sancho

គ្រូ​បង្វឹក​ក្រុមបិសាចក្រហម​លោក Manchester United លោក Ole Gunnar Solskjaer បាន​បដិសេធ​និយាយ​អំពី​រឿង​គ្រប់​យ៉ាងទាក់ទង​ទៅ​នឹង​ករណីរបស់ Jadon Sancho ។

Borussia Dortmund បាន​បញ្ជាក់​ថាពួក​គេ​នឹង​មិន​លក់ Sancho នោះ​ទេ​​បន្ទាប់​ពី​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ទៅ​ហ្វឹកហាត់​ជាមួយក្រុមនៅ​ស្វីស​កាល​ពី​២​ថ្ងៃ​មុន​ហើយ​ប្រធានផ្នែក​កីឡាកររបស់​ Dortmund លោក Micheal Zorc ក៏​បាន​និយាយ​ថា​ Sancho លេង​នៅ​ក្លិប​ដល់​រដូវ​កាល​ក្រោយ។

ទាក់​ទង​ទៅនឹង​ស្ថានភាព​នេះ​លោក Ole មិនបាន​ឆ្លើយតប​អ្វី​ច្រើន​នោះ​ទេ បន្ទាប់​ពី​ក្រុមរបស់​លោក​បាន​យក​ឈ្នះ FC Copenhagen​ឡើង​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ Europa League ។

“ខ្ញុំមិន​បានបញ្ចេញមតិយោបល់​លើ​កីឡាកររបស់​ផ្សេង​បាន​ទេ។ ខ្ញុំមិន្​អាច​ធ្វើ​បែបនេះ​បាន​ទេ។ ហើយ​ខ្ញុំ​ក៏​មិន​ដែល​និយាយ​ដែរ”។

អីចឹង​ក៏​! Manchester United នៅ​តែ​មាន​ព័ត៌មាន​ជាប់​ទាក់​ទង​ផ្ទេរ​កីឡាករ​វ័យ២០ឆ្នាំ​រូបនេះដដែល​ជា​ដដែល​ ថ្វី​បើ​ក្លិប​បាន​បញ្ចាក់​ថា​មិន​ចាក​ចេញ​ក៏​ដោយ។ ក្រុមបិសាចក្រហម​នឹង​ត្រូវ​ជួប​ក្រុម Sevilla នៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ក្នុង​ទីក្រុង Dusseldorf នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628