បាល់ទាត់

ក្ដៅៗ! វគ្គជម្រុះ 2022 World Cup &2023 AFC Asian Cup ត្រូវ​ពន្យារពេល​ដល់​ឆ្នាំ២០២១​ដោយ​សាររលកទី២ កូវីដ១៩

AFC បាន​បញ្ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ទី​១២​ខែ​សីហាឆ្នាំ​២០២០​នេះ​ថា ការ​ប្រកួត​ជម្រុះ​ 2022 World Cup និង​ពាន​រង្វាន់ 2023 AFC Asian Cup នឹងបន្ត​ពន្យារពេល​ដល់​ឆ្នាំ២០២១​វិញ​ បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ឆ្លងវីរុសកូវីដ១៩(រលកទី​២)បាន​ចាប់​ផ្ដើម​ឡើង​វិញ។

ក្នុង​សេច​ក្ដី​ប្រកាសព័ត៌មាន​នេះមានន័យថា៖” ដោយ​សារ​ស្ថានភាព​នៃ​ការ​ឆ្លងកូវីដ១៩​ក្នុង​ប្រទេស​មួយចំនួន​ FIFA និង​ AFC បាន​រួមសហការ​គ្នាលើក​ពេល​ការ​ប្រកួត​ជម្រុះ​ពានរង្វសន់ 2022 FIFA World Cup & 2023 AFC Asian Cup​ ពី​កាល​វិភាគ​ចាស់​ក្នុង​អំលុងថ្ងៃសម្រាក FIFA Days ក្នុង​ខែ​តុលា​និង​វិច្ឆិកាខាង​មុខ​នេះ​និង​ទៅ​រៀប​ចំ​វិញ​នៅ​ឆ្នាំ២០២១”។

អ្វីៗកើត​ឡើង​ទាំងអស់​នេះ!​គឺ​ដោយ​សារ​ការ​ឆ្លង​កូវីដ១៩​តែ​មួយ​គត់ដែលបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ការ​ប្រកួតបាល់​ទាត់នានា​ក្នុង​ពិភពលោក។ FIFA និង​ AFC នឹង​កំណត់​កាល​បរិច្ឆេទថ្មី​នៃ​ការ​ប្រកួត​ជម្រុះ​នេះនៅ​ពេល​ក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628