បាល់ទាត់

គ្រូបង្វឹកដំបូងគេក្នុងលីគកំពូលចិនរដូវកាលនេះ ត្រូវបានក្លិបដកតំណែង

អ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Roberto Donadoni ជាបេក្ខភាពដំបូងគេត្រូវបានក្លិប Shenzhen FC ក្នុងក្របខណ្ឌលីគកំពូលចិនរដូវកាល ២០២០ ធ្វើការដកតំណែងបន្ទាប់ពីធ្វើមិនបានល្អក្នុងការដឹកនាំ។ 

ក្លិប Shenzhen FC បានប្រកាសជាផ្លូវការ ពីដំណឹងចែកផ្លូវជាពីលោក Roberto Donadoni ក្រោយពីសកម្មភាពបាល់ទាត់វិលត្រឡប់មកវិញ បន្ទាប់ពីពន្យារពេលតាំងពីដើមឆ្នាំព្រោះតែជំងឺរាតត្បាតសាកល COVID-19 ។

រំលឹកឡើងមកវិញអតីតគ្រូបង្វឹកជម្រើសជាតិអ៊ីតាលី និងក្លិប Napoli ត្រូវបានអញ្ជើញមកដឹកនាំក្លិបចិនខាងលើកាលពីពាក់កណ្តាលឆ្នាំ ២០១៩ កន្លងទៅ តែក្នុងរដូវកាលដំបូងបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខរៀងទី ១៥ ក្នុងចំណោម ១៦ ក្លិប ប៉ុន្តែមិនត្រូវបានកាត់ចេញទៅលីគលំដាប់ទី ២ ដោយសារការអនុគ្រោះពីជំងឺ COVID-19 ។

យ៉ាងណាក្តី! ក្រោយសកម្មភាពបាល់ទាត់វិលត្រឡប់មកវិញក្នុងរដូវកាល ២០២០ បុរសវ័យ ៥៦ ឆ្នាំខាងលើដឹកនាំបាន ៤ ប្រកួតក្នុងនោះ ឈ្នះ ១ លើក និងចាញ់ ៣ លើក ដែលជាមូលហេតុចម្បងត្រូវបានក្លិបសម្រេចដកតំណែង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628