បាល់ទាត់

ការ​ត្រៀមខ្លួន​របស់​វៀតណាម​អំឡុងកូវីដ១៩ត្រូវរលាយដូចអំបិលត្រូវ​ទឹក​ក្រោយ FIFA ប្រកាស​ពន្យារពេលដល់២០២១

ក្រុមជម្រើស​ជាតិ​វៀតណាម​ដែល​បាន​បង្ហាញទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់ World Cup អំឡុងពេល​កូវីដ​នោះ​ ពេល​នេះ​កំពុងតែ​រលាយ​ទៅ​ជាបណ្ដើៗ​ហើយ​បន្ទាប់​ពី FIFA និង​ AFC ប្រកាស​ការ​ប្រកួត​វគ្គ​ជម្រុះ​ទាំងអស់​ត្រូវពន្យារពេល​ដល់​ឆ្នាំ​២០២១។

ពេល​នេះ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​ទទួល​បាន​ការ​ខកចិត្តយ៉ាង​ខ្លាំង​ពី​ព្រោះ​បួក​គេ​បាន​បាត់​បង់ផល​ប្រយោជន៍មួយចំនួនដែល​ទទួល​បាន​ពី​ការ​ប្រកួតប្រជែងបាល់​ទាត់​ក្នុង​ស្រុក ខណៈ​ដែល​គូប្រជែងក្នុងពូល​ដទៃ​ទៀត​គ្មានសកម្មភាពបាល់​ទាត់។ ពួក​គេ​សង្ឃឹម​យក​ការ​ប្រកួតលីគ​នេះ​ជា​ការរក្សា​ទម្រង់​លេង​របស់​កីឡាករ​ជម្រើស​ជាតិ ប៉ុន្តែ​ដោយសារ​មាន​ករណី​ឆ្លងកូវីដ​ក្នុង​សហគមន៍ ពួក​គេ​ត្រូវ​ផ្អាក​វិញ ហើយ​ពេល​នេះ​កាល​វិភាគ​ប្រកួត​ត្រូវ​ពន្យារពេល​ទៀត​នោះ​ ច្បាស់​ណាស់​ថា ការ​ត្រៀមខ្លួនរបស់​ពួក​គេ​អាសារឥតការ​ហើយ

ប៉ុន្តែ​ពេល​នេះ! លីគកំពូលវៀតណាម​ក៏​ត្រូវ​ផ្អាក ខណៈ​ដែល​ក្លិបបាល់​ទាត់​ខ្លះផ្ញើលិខិតលុប​ចោល​ការប្រកួត​ក្នុង​លីគ​រដូវ​កាល​នេះ។ នេះ​ជា​ជា​ផល​ចំណេញ​ដែល​វៀតណាម​បាត់​បង់​ ខណៈ​ពួក​គេ​មាន​វា​ជាសម្អាង​សម្រាប់​ជម្រើស​ជាតិ។ លីគថៃ​និង​លីគម៉ាឡេស៊ី​ជិត​លេង​ឡើងវិញ​ហើយពោល​គឺ​ក្នុង​ចុងខែ​នេះ ដែល​ធ្វើឲ្យ​សកម្មភាពបាល់​ទាត់​កើត​ឡើង​វិញ បន្ទាប់​ពី​រងគ្រោះយ៉ាង​ខ្លាំង​ដោយ​សារកូវីដ១៩។

តាម​រយៈកាលវិភាគចាស់​ ការ​ប្រកួត​ជម្រុះ​ពានរង្វាន់ 2022 FIFA World Cup និង​ 2023 AFC Asian Cup នឹង​ត្រូវ​លេង​ក្នុង​ខែតុលា​ដល់វិច្ឆិកាឆ្នាំ២០២០​នេះ ដែល​ជា​ពេលវេលាល្អមួយសម្រាប់​វៀតណាមត្រៀមខ្លួនប្រកួត។ យ៉ាង​ណាក្ដី! បើ​តាម​កាសែត​ Zingnews ការ​ប្រកួត​នៅ​ឆ្នាំ​២០២១​អាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​មីនានិង​មេសាឆ្នាំ២០២១ ។ អីចឹង​ក៏​ដោយ! FIFA និង​ AFC មិន​ទាន់បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ផ្លូវ​ការ​សម្រាប់​ឆ្នាំ២០២១​នៅ​ឡើយ​ទេ។

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628