បាល់ទាត់

ប្រភព DefensaCentral: Man Utd កំពុងទាក់ទង Vinicius Junior ​ពី​ Real Madrid

Manchester United ត្រូវ​បាន​គេ​ដឹង​ថា​លើកដៃ​សុំចុះ​ចាញ់ក្នុង​ការ​ដណ្ដើម​យក Jadon Sancho ពី​ក្លិប Borussia Dortmund  បន្ទាប់​ពី​ក្លិប​អាល្លឺម៉ង់​មួយនេះប្រកាស​ពី​វត្តមាន​ដល់​រដូវ​កាល​ក្រោយ​របស់​ខ្សែប្រយុទ្ធអង់គ្លេស​រូបនេះ។

តែ​យ៉ាងណា! ក្លិប​បនិសាចក្រហម​មួយ​នេះ​ក៏មិន​បានចោល​ឱកាស​ទទេៗ​ដែរ​ដោយតពួក​គេ​ស្វែង​រកជម្រើស​ផ្សេង​ទៀត។ យោងតាម​ប្រភព DefensaCentral​ រួម​ទាំង​កាសែត​អេស្ប៉ាញ​មួយចំនួន​ទៀត​បាន​ឲ្យ​ដឹង​ថា​បិសាចក្រហម​ធ្លាប់​បាន​ទាក់​ទង​ជាមួយ Real Madrid ដើម្បី​រក​ភាព​អាច​ទៅ​រួច​ណាមួយ​ក្នុង​ការ​ដេញ​ថ្លៃ​ខ្សែ​ប្រយុទ្ធស្លាប Vinicius Junior។

ប្រភព​ទាំងនោះនិយាយ​ថា ​អនុប្រធាន​ក្លិប​បិសាចក្រហម​លោក Ed Woodward មាន​បំណង​ចំណាយ​លុយ​គ្រាក់​ៗ​ដើម្បី​នា​យក​កីឡាករ​វ័យក្មេង​សញ្ជាតិ​ប្រេស៊ីល​មក​កាន់ Old Trafford មុន​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្ដៅ​នេះ​បើក។

blog_image

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! កីឡាករ​វ័យ២០​ឆ្នាំ​នឹង​មិន​ចាកចេញ​ពី​ Real Madrid នោះ​ទេ ​ស្រប​ពេល​គាត់​នៅ​សល់កុងត្រា​៥​ឆ្នាំ​ជាមួយ​ស្ដេចស។​ ដោយ​ឡែកតម្លៃខ្លួនផ្ដាច់​កុងត្រា​របស់ Vnicius គឺ​មាន​ដល់​ទៅ​៦៣០​លាន​អឺរ៉ូ។ Man Utd គួរ​តែ​រកកន្លែង​ផ្សេង​ទៀត​ហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628