បាល់ទាត់

Twitter ​សុំ​ទោស Phil Jones ក្រោយ​ផុស​បញ្ឈឺលេងសើចក្នុងទំព័ររបស់ខ្លួន

កាល​ពី​ថ្ងៃ​ពុធ Twitter បាន​ផុស​សុំទោស​ទៅ​កាន់ខ្សែការពារកណ្ដាល Phil Jones បន្ទាប់​ពី​គណនីផ្លូវការរបស់​ខ្លួននៃបណ្ដាញសង្គមមួយ​នេះ បាន​ផុស​បែប​បញ្ឈឺលេងសើច​ទៅលើ​កីឡាករ​បិសាចក្រហម​រូបនេះ។

ក្នុង​ផុស​ពួក​គេ​សរសេរ​ថា ‘Name a better footballer than Phil Jones’, ដោយ​ផុស​មួយ​នេះបាន​ធ្វើឲ្យ​អ្នក​លេង​ Twitter ជា​ច្រើន​ផុស​ត​គ្នា​បន្ត​បញ្ឈឺ​កីឡាករសញ្ជាតិ​អង់គ្លេសរូបនេះ​រាប់​រយ​គណនី។ បន្ទាប់​មក​ Man Utd បានត្អូញត្អែរ​អំពី​ការ​ផុស​រំលោភបំពាន​លើ​កីឡាកររប់ស​ខ្លួន​ហើយ​បាន​ស្នើ​ឲ្យ​ Twitter លុប​ផុស​មួយ​នេះ​ចេញ។

blog_image

ក្រោយ​មក​! អ្នក​នាំពាក្យ​របស់​បណ្ដាញ​សង្គម Twitter បាន​និយាយ​ថា៖“គោលបំណងរបស់យើងគឺ ដើម្បីបង្ហាញពីលក្ខណៈពិសេសផលិតផលថ្មីរបស់យើង ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើស ហើយអ្នកអាចឆ្លើយតបដោយ​សរសេរ(ធ្វីត)។ វាមិនមែនជាចេតនារបស់ពួក​យើងធ្វើឲ្យអ្នក​ទាំងអស់គ្នាខកចិត្តទេ ហើយនៅពេលដែលយើងដឹងកំហុសរបស់យើង យើងបានលុបធ្វីតភ្លាមៗ” ។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628