បាល់ទាត់

Juventus ផ្តល់ជម្រើសកីឡាករ ២ នាក់ឲ្យ Arsenal ជ្រើសរើសប្តូរជាមួយ Lacazette និងបន្ថែមលុយឲ្យ

ក្លិបសេះបង្កង់ Juventus ក្រោយការប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មីលោក Andrea Pirlo ពេលនេះបានបញ្ចេញសកម្មភាព និងគម្រោងរុះរើសមាសភាពក្រុម ខណៈជម្រើសនាំចូលដំបូងគឺចង់បានខ្សែប្រយុទ្ធ Alexandre Lacazette ពីក្លិបកាំភ្លើងធំ Arsenal ។

តាមសេចក្តីរាយការណ៍ចុងក្រោយក្លិបការពារតំណែងជើងឯកលីគកំពូលអ៊ីតាលី (Serie A) ខាងលើ មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធបារាំង Alexandre Lacazette ដោយមានគម្រោងផ្លាស់ប្តូរបញ្ចេញកីឡាករខ្លួន ២ រូបទៅវិញ។ ចំពោះកីឡាករ ២ រូប ដែលស្ថិតនៅក្នុងបញ្ជីផ្លាស់ចេញដោយឲ្យក្លិបអង់គ្លេស Arsenal ជ្រើសរើសរួមមានខ្សែប្រយុទ្ធវ័យជ្រេបន្តិច Gonzalo Higuain និងខ្សែបម្រើ Sami Khedira 

ប្រភពពី The Athletic ដដែលបានបង្ហាញថា Juventus អាចនឹងតម្រូវឲ្យផ្តល់ប្រាក់បន្ថែមពីលើការផ្លាស់ប្តូរនេះទៅកាន់ Arsenal ប្រសិនបើឈានដល់ដំណាក់ផ្លាស់ប្តូរបានសម្រេច។

រំលឹកមកវិញបន្តិច Gonzalo Higuain ធ្លាប់បានបង្ហាញខ្លួនកាលពីកន្លះរដូវកាលមុន ២០១៨/២០១៩ ម្តងរួចហើយនៅក្នុងក្របខណ្ឌ Premier League ជាមួយតោខៀវ Chelsea មុនវិលត្រឡប់ទៅអ៊ីតាលីសាជាថ្មី។ ចំណែកឯ Sami Khedira អាចនឹងដល់ពេលវេលាចាកចេញពី Juventus ខណៈ ២ រដូវកាលចុងក្រោយពុំសូវទទួលបានឱកាសបង្ហាញខ្លួន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628