បាល់ទាត់

Courtois នឹងប្តូរមកពាក់អាវលេខ ១ នារដូវកាលបន្ទាប់នៅ Real Madrid

បន្ទាប់ពីការចំណាយរយៈពេល ២ ឆ្នាំចូលរួមជាមួយ Real Madrid នារដូវកាលទី ៣ បន្ទាប់របស់កីឡាករអ្នកចាំទី Thibaut Courtois នឹងផ្លាស់មកស្នងតំណែងអាវលេខ ១ វិញ ខណៈឞច្ចុប្បន្នបានពាក់លេខ ១៣ ។

អ្នកចាំទីជម្រើសជាតិប៊ែលហ្ស៊ិកមានវ័យ ២៨ ឆ្នាំខាងលើបានស្នើសុំក្លិប Real Madrid ដោយនឹងផ្លាស់ប្តូរមកពាក់អាវលេខ ១ ស្នងតំណែងរបស់អ្នកចាំទី Keylor Navas ដែលបានផ្ទេរទៅកាន់ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint-Germain តាំងពីដើមរដូវកាល ២០១៩/២០២០ ហើយក្លិបបានខ្ចីជើងអ្នកចាំទី Alphonse Areola ពីក្លិបនេះត្រឡប់មកវិញ។

តាមការចុះផ្សាយរបស់កាសែត Marca បានបង្ហាញឲ្យដឹងថាដើមឡើយ Thibaut Courtois មានចេតនាផ្លាស់ប្តូរលេខអាវនេះ តាំងពីដើមរដូវកាលមកម្ល៉េះ ប៉ុន្តែត្រូវបានខកខានវិញដោយសារច្បាប់លក្ខន្តិកៈការប្រកួតលីគកំពូលអេស្ប៉ាញ បានកំណត់ចំពោះកីឡាករ ដែលបានចុះបញ្ជីរួចរាល់មិនអាចផ្លាស់ប្តូរលេខអាវនៅក្នុងរដូវកាលតែមួយនោះទេ។

ដោយឡែកសម្រាប់រដូវកាលថ្មីអ្នកចាំទី Alphonse Areola ក៏បានវិលត្រឡប់ទៅក្លិបដើមនាប្រទេសបារាំងវិញ ហើយលោក Zinedine Zidane បានកោះហៅអ្នកចាំទីយុវជនកម្ពស់ ១.៩២ ម៉ែត្រព្រមទាំងជាអ្នកចាំទីជម្រើសជាតិអ៊ុយក្រែន Andriy Lunin មករួមក្រុមត្រៀមជាដៃទី ២ ខណៈក្នុងរដូវកាលនេះបានខ្ចីជើងលេងនៅក្លិប Real Oviedo (លីគលំដាប់ទី ២ អេស្ប៉ាញ)៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628