បាល់ទាត់

វេបសាយម៉ាឡេស៊ីមួយ​សរសើរ​ការ​រៀបចំខ្លួន​របស់អនាគតក្លិប​អាជីព Siem Reap United ថា​ដូច​ក្លិប​នៅ​អឺរ៉ុប

វេបសាយកីឡាក្នុង​ប្រទេសម៉ាឡេស៊ី​មួយ​បាន​សរសេរ​ដាក់​ចំណង​ជើង​ធំ​ៗ​ថា​“Lihat Rekaan “Official Fanshop” Kelab Kemboja, Siem Reap United Yang Persis Seperti Pasukan Eropah ដែល​មានន័យថា​ មើល​ការ​រចនាគម្រោងហាង​លក់វត្ថុអនុស្សារីយ៍របស់​ក្លិប​ Sien Reap United នៅ​ប្រទេស​កម្ពុជា​ដូច​ជាក្លិប​បាល់​ទាត់​នៅ​អឺរ៉ុប។ ពួក​គេ​និយាយ​អំពី​ការរៀបចំ​ខ្លួន​របស់​ក្លិប​បាល់​ទាត់​មួយ​នេះត្រៀម​លេង​ក្នុង​លីគ​កម្ពុជានា​ពេល​អនាគត។

វេបសាយដដែលបាន​បន្ត​ថា បាល់​ទាត់​ក្នុង​ប្រទេស​កម្ពុជាចាប់​ផ្ដើម​ផ្លាស់ប្ដូរ​មុខ​មាត់​យ៉ាង​គំហុក ​បន្ទាប់​ពី​មាន​វត្តមាន​របស់​វីរបុរសបាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន លោក Keisuke Honda ដែល​ជា​អ្នក​ចាត់​ការ​និង​ជា​គ្រូ​បង្វឹកក្រុម​ជម្រើស​ជាតិ។ ភាគ​ច្រើន​ក្លិបបាល់​ទាត់​ក្នុង​ប្រទេសកម្ពុជា​មាន​ការ​រៀប​ចំយ៉ាង​ល្អ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ក្លិប​ដែល​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគតកំពុង​តែ​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍​គឺ​ក្លិប សៀមរាប យូណាយធីត​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្លិបបាល់​ទាត់​ថ្មី​បំផុត​ដែល​រៀប​ចំ​ខ្លួន​គ្រោងនឹង​ចូល​រួម​ក្នុង​លីគ​បាល់​ទាត់​កម្ពុជា។

អ្វី​ដែលវេបសាយ​ខាង​លើ​ផ្ដោតសំខាន់​ជាង​គេ​គឺ​រូបភាពហាង​លក់​វត្ថុអនុស្សាយរីយ៍ផ្លូវការ​បែប 3D( Official Fanshop) របស់​ក្លិប​ខាង​លើ ​ដែល​បាន​ប្រកាស​គម្រោង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុនក្នុង​ទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន។ ហាង​នេះ​មាន​ទីតាំងពី​ខាង​មុខ​កីឡដ្ឋាន SRU Stadium  ដែល​សាងសង់​រួចរាល់​កាល​ពី​ឆ្នាំ​មុន។ កីឡដ្ឋាន​នេះ​អាច​ផ្ទុក​អ្នក​ទស្សនាបាន​៥ពាន់​នាក់​ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡដ្ឋានស្អាតជាង​គេក្នុង​ខេត្តសៀមរាប៕

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628