បាល់ទាត់

លោក Pep និយាយ​អ្វីខ្លះ​ពេល​ឃើញ​ Man Utd ទទួលបានឱកាសបាល់​១១ម៉ែត្រច្រើន​លើសគេលើសឯងក្នុងរដូវកាល​នេះ?

មែន​ទែន​ទៅ! អ្នក​គាំទ្របាល់​ទាត់លែង​ភ្ញាក់ផ្អើល​ហើយ​ពេល​ដែល​ឃើញ Manchester United ទទួល​បាន​បាល់​ពិន័យ​១១ម៉ែត្រ​ស្ទើរ​តែ​គ្រប់​ប្រកួត ក្នុង​រដូវ​កាល​នេះ។

អ្វី​ដែលភ្ញាក់ផ្អើល​គឺ​ថា​ក្នុង​រដូវកាល​នេះ​បិសាចក្រហម ​ទទួល​បាន​បាល់​ពិន័យ១១ម៉ែត្រ​ដល់​ទៅ​២១​លើក​ ដែល​នេះ​គឺ​ជា​ចំនួន​ដែល​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​លីគកំពូល​ទាំងប្រាំ​នៅ​អឺរ៉ុប។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ក្នុង​ចំណោម​២១​ដង​ក្នុង​រដូវ​កាល​២០១៩/២០២០​ ភ្លាត់​៤លើក​ ក្នុង​នោះ Pogba មួយ​គ្រាប់​ Martial មួយ​គ្រាប់​និង​ Rashford ២​គ្រាប់។ ការ​ភ្លាត់​នេះ​ស្ថិត​ក្នុង​ដើរ​រដូវ​កាល​តែម្ដង។

ចូល​ឆ្នាំ​២០២០​ (គិតក្នុង​ខែមករា​ត​មក​) បិសាចក្រហម​លែង​ភ្លាត់​ទៀត​ហើយ​បន្ទាប់​ពី​ Bruno Fernandes ទទួល​ភារកិច្ច​នេះ។ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ទាត់​សម្រេចបាន៧ដង​ក្នុងចំណោម​៧​លើក​ដែល​ខ្លួន​ទទួល​បាន ខណៈ Rashford សម្រេចបាន​ម្ដង។

ទាក់​ទង​ទៅ​នឹង​ឱកាស​ច្រើន​របស់ Man Utd ក្នុង​ការ​ទទួល​បាន​ពិន័យ១១ម៉ែត្រ​នេះ​ផង​ដែរ គ្រូ​បង្វឹក Manchester City លោក Pep Guardiola បាន​និយាយ​ថា៖” អ្នក​នឹង​មិន​ទទួល​បាន​បាល់ប៉េណាល់ទី​នោះ​ទេ ខណៈ​ពេលដែល​អ្ន​ក​នៅ​ខាង​ក្រោយ(មានន័យថាលេង​ការពារ​ច្រើន)​ប៉ុន្តែ​ហេតុផល​ដែល Manchester United ទទួល​បានបាល់ប៉េណាល់ទីច្រើន​នោះ​គឺ​ថា គាត់​(លោក Ole Gunnar Soslkjaer)បាន​បំពាក់បំប៉នស្មារតី​កីឡាករឲ្យ​វាយ​សម្រុក​និង​ប្រយុទ្ធឲ្យ​ច្រើន នោះ​អ្នក​នឹង​ទទួល​បាន​រឿង​ល្អៗ​ហើយ។ ខ្ញុំឲ្យ​គាត់​នូវក្រេឌីតមួយ​នេះ​ទៅ​លោក Ole ។ សម្រាប់គាត់​ពិត​ជា​ល្អណាស់ ដែល​ធ្វើ​បាន​ល្អ​ចំពោះ​រឿង​នេះ”៕

 

ប្រភព៖​The Sun

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628