បាល់ទាត់

Barcelona គ្រោង​រុះរើក្លិបទ្រង់ទ្រាយធំក្រោយ​ចុចឈ្មោះ​កីឡាករ​១៧​នាក់​ដាក់​លក់​លើ​ទី​ផ្សារ

ក្លិប​អ្នក​មាន​បុណ្យ​ Barcelona បាន​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​ចែក​ផ្លូវ​គ្នាជាមួយកីឡាករ​ដល់​ទៅ​១៧​នាក់​ដែល​ក្នុង​នោះ​មាន​ដូច​ជា Jordi Alba, Sergio Busquets និង Luis Suarez។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​អេស្ប៉ាញ Diario Sport ។

កីឡាករ​ដែល​មិន​អាច​ប៉ះ​បាន​របស់​ក្លិប​(គ្មាន​ឈ្មោះ​លក់​ចេញ) មាន​ Leo Messi, Marc-Andre ter Stegen, Clement Lenglet និង Frenkie de Jong។ សូម្បីតែ​កីឡាករ​វ័យក្មេង​កំពុងឡើង​ជើង​ដូច​ជា​Ansu Fati និង Riqui Puig។ ក្រោយ​រងទទួល​ការ​ប៉ះពាល់​ខ្លាំង​ក្នុង​ជំនួប​ចាញ់ Bayern Munich ៨​ទល់​២ លោក Josep Maria Bartomeu​បាន​សន្យាថា​​នឹង​ធ្វើ​ការ​ផ្លាស់ប្ដូរទ្រង់ទ្រាយធំ​នៅ​កីឡដ្ឋាន Cam Nou ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ក្រៅ​ពី​គ្រោង​លក់​កីឡាករ​សំខាន់ៗ​មួយចំនួន​ទៀត​​ប្រធាន​ក្លិប​រូបនេះ​ក៏​គ្រោង​នឹង​ដក​ដំណែង​គ្រូ​បង្វឹក Quique Setien, និង​គ្រូ​ជំនួយ ​Eric Abidal ហើយសូម្បី​តែ​លោក Oscar Grau មាន​ឋានៈជា CEO របស់​ក្លិប​ក៏​ត្រូវ​ដកដំណែង​ដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628