បាល់ទាត់

Watford នាំយកអ្នកចាត់ការថ្មីពីលីគអ៊ីស្រាអែល ក្រោយធ្លាក់ទៅក្របខណ្ឌ Championship

ក្លិប Watford បានស្វែងរកអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន បន្ទាប់ពីពីធ្លាក់ទៅកាន់ក្រខណ្ឌលីកលំដាប់ទី ២ អង់គ្លេស (EFL Championship) ពោលគឺលោក Vladimir Ivic ជំនួសតំណែងអ្នកចាត់ការទូទៅចាស់លោក Nigeal Pearson 

លោក Vladimir Ivic គឺជាអ្នកចាត់ការទូទៅមានសញ្ជាតិសែប៊ី និងមានវ័យ ៤៣ ឆ្នាំ ខណៈទើបប្រឡូកក្នុងអាជីពមួយនេះពីឆ្នាំ ២០១៦ ដោយគ្រាដំបូងចូលដឹកនាំក្លិប PAOK FC នៃលីគកំពូលហ្ក្រិក ព្រមទាំងជួយឲ្យឈ្នះពានខាប់ផងដែរ មុនផ្លាស់ទៅដឹកនាំក្លិប Maccabi Tel Aviv ដោយជួយឲ្យឈ្នះលីគកំពូលអ៊ីស្រាអែល ២ រដូវកាលជាប់គ្នាចុងក្រោយនេះ។

គួររំលឹកផងថា Watford ក្នុងរដូវកាល ២០១៩/២០២០ នេះបានឈរនៅលេខរៀងទី ១៩ ក្នុងតារាងលីគកំពូលអង់គ្លេស ក្រោយពេញមួយរដូវកាលរកជ័យជម្នះតែ ៨ លើក ស្មើ ១០ លើក និងបរាជ័យដល់ទៅ ២០ លើក៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628