បាល់ទាត់

Kevin de Bruyne ក្លាយ​ជា​កីឡាករ​ល្អ​ជាង​គេបំផុត​ក្នុង​ក្របខ័ណ្ឌ Premier League រដូវ​កាល​២០១៩/២០២០

ខ្សែ​បម្រើ Manchester City កីឡាករ Kevin de Bruyne ទទួល​បាន​ការ​គាំទ្រ​ឲ្យ​ឈ្នះ​ពាន​កីឡាករ​ល្អ​ជាង​គេ​បំផុត​ក្នុង​Premier League រដូវ​កាល​២០១៩/២០២០​ឬ​មាន​ឈ្មោះ​ថា​ 2019/20 EA SPORTS Player of the Season។

ការ​ឈ្នះ​ពាន​នេះ​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ខណៈ​ដែល​កីឡាករ​សញ្ជាតិ​បែលហ្សិកស៊ុត​បញ្ចូល​ទីបាន១៣​គ្រាប់​និង​បញ្ជូនបាល់​បាន​២០​លើក​ក្នុង​រដូវ​កាល​មុន។ ស្ថិតិ​នេះ​ធ្វើ​ឲ្យ​រូប​គេ​តាម​ទាន់​កំណត់ត្រា​របស់អតីត​ខ្សែ​ប្រយុទ្ធ Arsenal កីឡាករ​ Thierry Henry ដែល​ធ្វើបាន​កាល​ពី​រដូវ​កាល​២០០២/២០០៣។

De Bruyne បាន​ក្លាយ​ជា​កីឡាករ​សញ្ជាតិ​បែលហ្សិក​ទី​៣​ដែល​ឈ្នះ​ពាន​នេះ​ក្នុង​រយៈ​ពេល​៩​រដូវ​កាល​ចុង​ក្រោយ ខណៈ​ដែល​ឈ្នះ​មុនៗ​មានអតីតមិត្តរួម​ក្រុម Vincent Kompany រដូវកាល​២០១១/២០១២ និង​អតីតខ្សែ​ប្រយុទ្ធស្លាប Eden Hazard របស់​ Chelsea កាល​ពី​រដូវ​កាល ២០១៤/១៥។ ពាន​រង្វាន់​នេះធ្វើ​ការ​បោះ​ឆ្នោត​ពី​ប្រធាន​ក្រុម​ក្លិប​ទាំង​២០​ក្នុង​ Premier League និង​ អ្នក​ជំនាញបាល់​ទាត់​មួយចំនួន​ទៀតក្នុង​វេបសាយ EA Sport។

រូប​គេ​ទទួល​បាន​សម្លេង​គាំទ្រ​ច្រើន​ជាង​បេក្ខជនដទៃ​ទៀត​ដូចជា៖  Trent Alexander-ArnoldJordan HendersonDanny IngsSadio ManeNick Pope និង Jamie Vardy

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628