បាល់ទាត់

ក្រោយរជ្ជទាយាទអារ៉ាប់រួមដកខ្លួនចេញ Newcastle រកបានអ្នកចាប់អារម្មណ៍ពីសិង្ហបុរី

ក្រោយពីដំណឹងនៃការចង់បានរបស់រជ្ជទាយាទនៃប្រទេសអារ៉ាប់រួម ព្រះអង្គម្ចាស់ Mohammed Bin Salman លើក្លិបសមាជិកលីគកំពូលអង់គ្លេស Newcastle United រៀងធូរស្បើយទៅវិញ ពេលនេះក៏បានលេចដំណឺងថ្មីពីការចង់ប្រជែងយកក្លិបមួយនេះពីសំណា់ក្រុមហ៊ុនវិនិយោគមានម្ចាស់ជាជនជាតិសិង្ហបុរី។

ក្រុមហ៊ុនវិនិយោគ Bellagraph Nova Group ដ្បិតមានមូលដ្ឋានក្នុងទីក្រុងប៉ារីស ប៉ុន្តែមានប្រធានក្រុមហ៊ុន និងម្ចាស់ភាគហ៊ុ​នភាគច្រើនជាជនជាតិសិង្ហបុរី។

តាមប្រភពចុងក្រោយផ្សារយថាក្រុមហ៊ុននេះបានកំពុងដាក់ពាក្យសំណើចរចារតម្លៃទិញយកក្លិប ដែលបញ្ចបនៅលេខរៀងទី ១៣ នៃក្របខណ្ឌលីគកំពូលរដូវកាល ២០១៩/២០២០ ខាងលើ។ ក្រុមហ៊ុនមួយនេះតាមរបាយការណ៍ចុងឆ្នាំ ២០១៩ មានទឹកប្រាក់សរុបប្រមាណជាង ១២ ពាន់លាន់ដុល្លារ ខណៈឯតម្លៃក្លិប Newcastle United ទាំងមូលអាចលក់ចេញក្នុងចន្លោះពី ៣០០ លានដុល្លារ។ យ៉ាងណា! មកទល់ពេលនេះភាគីទាំងសងខាងនឹងបើកអង្គប្រជុំពិភាក្សាក្នុងពេលឆាប់ខាងមុខ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628