បាល់ទាត់

ផ្លូវការ៖ Wu Lei បន្តកិច្ចសន្យាជាមួយ Espanyol ដល់ឆ្នាំ ២០២៤ ទោះក្លិបធ្លាក់ទៅលីគទី ២

ជាផ្លូវការខ្សែប្រយុទ្ធស្លាបសញ្ជាតិចិន Wu Lei បានឈានដល់ការចុះកិច្ចសន្យាថ្មីជាមួយក្លិបខ្លួនបច្ចុប្បន្ន RCD Espanyol ដែលនឹងបង្ហាញខ្លួននៅក្របខណ្ឌលីគលំដាប់ទី ២ អេស្ប៉ាញ នារដូវកាលបន្ទាប់ ២០២០/២០២១ ។ 

កីឡាករវ័យ ២៨ ឆ្នាំខាងលើក្រោយបញ្ចប់រដូវកាលនេះបានលេចនូវពាក្យចចាមអារ៉ាមថានឹងចាកចេញទៅកាន់ក្លិបផ្សេងៗ មួយចំនួនរួមទាំងក្លិបនៅក្របខណ្ឌ Premier League ផងដែរ។ ប៉ុន្តែជាលទ្ធផលសម្រេចចុងក្រោយ Wu Lei បានយល់ព្រមបន្តកិច្ចចសន្យាថ្មីស្នាក់នៅក្លិប ដែលមានមូលដ្ឋាននៅទីក្រុង Barcelona នេះដដែល។

តាមការប្រកាសរបស់ក្លិបផ្ទាល់ អតីតសមាជិក និងជាម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្លិបលីគកំពូលចិន Shanghai SIPG ខាងលើបានយល់ព្រមចុះកិច្ចសន្យាថ្មីជាមួយ RCD Espanyol ដោយមានសពុលភាពរហូតដល់ដំណាច់រដូវកាល ២០២៣/២០២៤ ឯណោះ។

រំលឹកមកវិញបន្តិចម្ចាស់អាវលេខ ៧ ខាងលើបានផ្ទេរមកចូលរួមទឹកដីអេស្ប៉ាញរយៈពេល ១ រដូវកាលកន្លះមកហើយ ដោយបានប្រជែងយកកៅអីជម្រើសដំបូងបានដោយងាយៗ ព្រមទាំងបង្ហាញខ្លួនសរុប ៦៥ លើកមកហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628