បាល់ទាត់

ឥណ្ឌា បើកដំណើរការលីគកំពូលឡើងវិញ ខណៈលេងរួមគ្នាតែ ៣ កីឡដ្ឋានប៉ុណ្ណោះ

សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) បានប្រកាសពីការវិលត្រឡប់មកវិញនៃសកម្មភាពបាល់ទាត់ក្នុងប្រទេសពួកគេ ជាពិសេសចំពោះការបើកដំណើរការលីគកំពូលរដូវកាលថ្មី ២០២០/២០២១ ។

តាមសេចក្តីប្រកាសក្របខណ្ឌលីគកំពូលឥណ្ឌា (Indian Super League) រដូវកាល ២០២០/២០២១ នឹងបើកដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ រហូតដល់ខែឧសភា ឆ្នាំ ២០២១ ខណៈការប្រកួតនឹងរៀបចំឡើងរួមនៅក្នុងកីឡដ្ឋានតែ ៣ ប៉ុណ្ណោះ។ កីឡដ្ឋានទាំង ៣ គឺស្ថិតនៅ ៣ តំបន់ផ្សេងគ្នារួមមាន Jawaharlal Nehru Stadium (ទីក្រុង Delhi) , GMC Balayogi Stadium (ទីក្រុង Telangara) និង Tilak Maidan Stadium (ទិក្រុង Goa) ។

បន្ថែមពីនេះការប្រកួតនីមួយៗ ជាបណ្តោះអាសន្នមិនអនុញ្ញាតឲ្យមានអ្នកចូលរួមទស្សនាផ្ទាល់នោះទេ។ ការរៀបចំបែបនេះព្រោះស្ថិតនៅក្នុងកាលៈទេសៈជំងឺរាតត្បាតសាកល COVID-19 ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628