បាល់ទាត់

ឥណ្ឌូនេស៊ីកត់​ឈ្មោះយុវជនប្រេស៊ីល៥​នាក់ទុកចូល​សញ្ជាតិ​ឲ្យ​មក​ជួយឈុត​ U20 សម្រាប់​លេង​ FIFA U-20ឆ្នាំក្រោយ

ក្នុងនាម​ជាក្រុមម្ចាស់​ផ្ទះ ក្រុមជម្រើសឥណ្ឌូនេស៊ី​ហាក់​មិន​ចង់​នាំ​ក្រុមកីឡាករលំដាប់​ល្មមៗរបស់​ខ្លួន​ចូល​ប្រកួតក្នុងព្រឹត្តិការណ៍ U-21 World Cup ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ឆ្នាំ២០២១​ក្នុង​ទឹក​ដី​របស់​ខ្លួននោះ​ទេ ខណៈ​ពេល​នេះ​ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ​កីឡាករ​ចូល​សញ្ជាតិ​៥​នាក់​ដើម្បីពង្រឹង​ក្រុម។

តាម​រយៈ​ព័ត៌មាន​របស់ Fandom.id ដែល​ជាទំព័រ Twitter បាន​ឲ្យ​ដឹង​ថា​សហព័ន្ធកីឡាបាល់​ទាត់ឥណ្ឌូនេស៊ី(PSSI)បានត្រៀម​ទុក​កីឡាករ​៥​នាក់រួចហើយ​ខណៈកីឡាករ​ទាំងអស់​នោះ​សុទ្ធតែ​មាន​ដើម​កំណើត​ប្រេស៊ីល ចូលសញ្ជាតិឥណ្ឌូនេស៊ី។កីឡាករ​ទាំង៥រូបនេះគឺ៖ Thiago Apolinario Pereira, Maike Henrique Irine da Silva, Pedro Bartoli Jardim (ខ្សែប្រយុទ្ធ), Hugo Guilherme (ខ្សែការពារ) និង Leozao (បម្រើ)។

កីឡាករ​ទាំងអស់​បាន​មក​ដល់​ប្រទេសឥណ្ឌូនេស៊ីហើយ​បាន​ធ្វើការ​ហ្វឹកហាត់​ជាមួយក្លិប Persija Jakarta, Arema FC និង Madura United ដែល​លេង​ក្នុង​លីគ​កំពូលឥណ្ឌូនេស៊ី។ អ្វី​ដែល​ពួក​គេ​ប្រឈម​គឺ​ថា​ទទួល​រងការ​រិះគន់​ពី​អ្នក​គាំទ្រជម្រើស​ជាតិឥណ្ឌូនេស៊ី​ទាំងអស់​ ខណៈ​ដែល​ខ្លួន​មាន​ប្រជាជន​ជាង​២០០លាន​នាក់​តែ​រក​កីឡាករ​យុវជនមួយក្រុម​លេង​តំណាង​ប្រទេស​ខ្លួន​មិន​បាន។

ចំណុចរិះគន់ទាំងអស់​សួរ​ទៅថា​តើ​ហេតុអ្វីបាន​ជា​PSSI ចង់​យក​កីឡាករ​ចូកល​រសញ្ជាតិមក​ដំណាង​ប្រទេសឥណ្ឌូនេស៊ី​ក្នុង​ពាន​រង្វាន់កម្រិតយុវជនជំនួស​ការ​ប្រើប្រាស់​កិឡាករវ័យក្មេង​មាន​ទេពកោសល្យដែល​រួម​រស់​ជាមួយជម្រើស​ជាតិ​២ឆ្នាំទៅ​ហើយ​នោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628