បាល់ទាត់

Bruno Fernandes ឈរ​កំពូលតារាងស៊ុត​បញ្ចូលទីច្រើន​ជាង​គេ​ក្នុងពាន Europa League រដូវ​កាល​នេះ

ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ UEFA Europa League រដូវ​កាល​២០១៩/២០២០នេះ​បានបញ្ចប់​ជាស្ថាពរ​ហើយ​ដោយ​ Sevilla បាន​លើក​ពាន​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួនក្រោយ​យក​ឈ្នះ​ Inter Milan ក្នុង​លទ្ធផល​៣​ទល់​២ ប៉ុន្តែខ្សែ​បម្រើក្លិប​បិសាចក្រហម Manchester United កីឡាករ Bruno Fernandes ក្លាយ​ជាកីឡាករ​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុងពាន​រង្វាន់នេះ។

រូប​គេ​រក​បាន​៨​គ្រាប់​គិត​គ្រប់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​២​នេះ​ជាមួយ Sporting Lisbone (៥​គ្រាប់) និង​ Manchester United ៣​គ្រាប់។ តាម​លក្ខត្តិកៈរបស់​UEFA គេ​គិត​ចំនួន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ជា​អ្នក​ឈ្នះ​ស្បែក​ជើង​មាស ហើយ​ប្រសិន​បើ​កីឡាករ​២​ឬ​៣​នាក់​ស៊ុត​បញ្ចូល​ទី​ស្មើ​គ្នា ​គេ​បូកចំនួន​ការ​បញ្ជូនបាល់​ឲ្យ​មិត្តរួម​ក្រុម(Assist)។

ខាង​ក្រោម​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​ក្នុង​ Europa League រដូវ​កាល​២០១៩/២០២០៖

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628