បាល់ទាត់

លីគកំពូលចិន អនុញ្ញាតឲ្យមានអ្នកទស្សនាផ្ទាល់លើកដំបូងក្នុងរដូវកាលនេះ

លីគកំពូលចិន (CSL) នឹងបើកការអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានជាលើកដំបូង ក្នុងរដូវកាល ២០២០ ក៏ដូចជាលើកដំបូងក្នុងសម័យកាល COVID-19 នេះផងដែរ ប៉ុន្តែនឹងត្រូវកំណត់ចំនួនអ្នកចូលទស្សនា។

ចាប់តាំងពីមេរោគឆ្លងសាកល COVID-19 បានរាតត្បាតជុំវិញពិភពលោក និងផ្ទុះចេញពីប្រទេសចិនផ្ទាល់ សកម្មភាពបាល់ទាត់ប្រទេសតំបន់អាស៊ីខាងកើតមួយនេះបានផ្អាករហូតមក ដោយទើបតែបើកដំណើរការឡើងវិញនាកំឡុងចុងខែមុនប៉ុណ្ណោះ។ ដោយឡែកដ្បិតបើកឡើងវិញ ប៉ុន្តែពុំមានការអនុញ្ញាតឲ្យមានអ្នកចូលទស្សនានោះទេ ដោយលេងលក្ខណៈ Closed-door Match ។

យ៉ាងណា! សម្រាប់ការប្រកួតក្នុងសប្តាហ៍នេះ លីគកំពូលចិនគ្រោងនឹងអនុញ្ញាតឲ្យមានអ្នកគាំទ្រចូលទស្សនា ប៉ុន្តែធ្វើការកំណត់ចំនួនពោលត្រឹម ១ ៩០០ នាក់ប៉ុណ្ណោះ ដោយក្នុងនោះរួមមាន អ្នកគាំទ្រក្លិបទាំងសងខាង ម្ខាង ៥០០ នាក់ និង ៩០០ នាក់ទៀតជាអ្នកគាំទ្រទូទៅ។ បន្ថែមពីនេះសម្រាប់អ្នកគាំទ្រចូលរួមត្រូវត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងតម្រូវឲ្យពាក់ម៉ាសរួមទាំងកន្លែងអង្គុយឃ្លាតពីគ្នា ១ ម៉ែត្រគ្រប់ៗ រូប។

គួររំលឹកផងថា លីគកំពូលចិនរដូវកាល ២០២០ បានធ្វើការបែងចែងជា ២ តំបន់ ឬពូល ដោយមកទល់ពេលនេះបានដំណើរការសរុប ៦ សប្តាហ៍រួចមកហើយ ដោយពូលនីមួយៗ ត្រូវធ្វើការប្រកួតនៅកីឡដ្ឋាន ៤ ផ្សេងៗ គ្នា៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628