បាល់ទាត់

៥ រដូវកាលចុងក្រោយក្លិបណាចំណាយលុយទិញកីឡាករចូលច្រើនជាងគេ?

ការដោះដូរកីឡាករ គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍ចំពោះអ្នកគាំទ្រនៃក្លិបនីមួយៗ ចំណែកឯក្លិបវិញក៏ជាពេលវេលាក្នុងការជ្រើសរើសបន្ថែមសមាជិកថ្មីក្នុងក្រុមរៀងៗ ខ្លួនដើម្បីធ្វើយ៉ាងណាបំពេញចន្លោះខ្វះខាត ដើម្បីឈានទៅរកភាពជោគជ័យក្នុងកម្រិតណាមួយ ដែលជាគោលដៅក្លិប។ បច្ចុប្បន្នភាព ក្នុងទីផ្សារដោះដូរកីឡាករតំបន់អឺរ៉ុប ជាពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តម្លៃខ្លួនកីឡាករបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដោយកីឡាករមួយចំនួនមានតម្លៃខ្លួនខ្ពស់ជាង ១០០ លានដុល្លារ… ជាដើម។

ខាងក្រោមនេះជាក្លិបទាំង ១០ ដែលបានចំណាយថវិកាលើការទិញកីឡាករចូលច្រើនជាងគេក្នុងរយៈពេល ៥ រដូវកាលចុងក្រោយ ដកស្រង់ចេញពី Givemesport ៖

១០. AS Monaco (បារាំង) – ប្រមាណជាង ៧៥០ លានដុល្លារ

៩. Real Madrid (អេស្ប៉ាញ) – ប្រមាណជាង ៨០០ លានដុល្លារ

៨. Inter Milan (អ៊ីតាលី) – ប្រមាណ ៨៨០ លានដុល្លារ

៧. Aletico Madrid (អេស្ប៉ាញ) – ប្រមាណ  ៩៣៣ លានដុល្លារ

៦. Chelsea (អង់គ្លេស) – ប្រមាណ  ៩៨០ លានដុល្លារ

៥. Manchester United (អង់គ្លេស) – ប្រមាណ  ៩៨៦ លានដុល្លារ

៤. Paris Saint-Germain (បារាំង) – ប្រមាណ ១ ០១៥ លានដុល្លារ

៣. Manchester City (អង់គ្លេស) – ប្រមាណ ១ ២៥៥ លានដុល្លារ

២. FC Barcelona (អេស្ប៉ាញ) – ប្រមាណ  ១ ២៦០ លានដុល្លារ

១. Juventus (អ៊ីតាលី) – ប្រមាណ ១ ២៧៨ លានដុល្លារ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628