បាល់ទាត់

ហេតុអ្វី Martial រក​បាន​គ្រាប់​បាល់​បាន​ច្រើន​រដូវ​កាលមុន? ពេល​នេះម្ចាស់​ខ្លួន​ចេញមក​បញ្ជាក់​ហើយ

Anthony Martial គឺ​ជា​កីឡាករ​រក​បាន​គ្រាប់បាល់​បាន​ច្រើន​ជាង​គេបំផុត​របស់​ Manchester United ​កាល​ពី​រដូវ​កាល​មុន​ដោយ​កាន់​២៣​គ្រាប់​ក្នុង​ដៃទោះ​បី​ជា​រូប​គេ​ខកខាន​ក្នុង​ការ​ប្រកួតខ្លះដោយសាររបួស​ក៏​ដោយ។

ការ​បង្ហាញគុណផល​ល្អដល់​កំពូលរបស់​គាត់​នៅ​ពេល​ដែល Bruno Fernandes ហើយ​ខ្សែ​ប្រយុទ្ធបារាំងបាន​ក្លាយ​ជាកីឡាករមុតស្រួច​ល្អបំផុត​ក្នុង​ដំណែង​លេខ​៩។ ពេល​សួរពី​មូលហេតុ​ធ្វើ​ឲ្យ​គាត់​រក​បាន​គ្រាប់​បាល់​បាន​ច្រើនឲ្យ​ Man Utd, Anthony Martial បាន​និយាយបែបនេះ៖

“ខ្ញុំគិត​ថាវា​អាស្រ័យ​លើ​ភាប​រីករាយនៃ​ការ​ទទួលបានពេល​វេលា​លេង​បាន​ច្រើន​របស់​ខ្ញុំ។ ខ្ញុំ​បាន​លេង​បាន​ច្រើន​ទាំង​ការ​ហ្វឹកហាត់​ស្ទើគ្រប់​ប្រកួត​ហើយ ​ដូច្នេះខ្ញុំ​គិត​ថា​វា​មក​ពី​ការ​បាន​លេង​ជាប់​លាប់”។

“ក្នុងរដូវ​កាល​មុនៗ ខ្ញុំមិន​បាន​លេង​ ឬ​បង្ហាញខ្លួនទៀងទាត់នោះ​ទេ។ ខ្ញុំ​ចំណាយ​ពេល​នៅ​បម្រុងច្រើនបន្តិច​ហើយ​ពេល​ខ្លះ​ទៀត​ខ្ញុំ​បាន​លេង​ជម្រើសដំបូងតែ​ពេល​នោះ​វា​ពិបាក​ណាស់។ ខណៈ​នេះ​! មិន​ថា​ពេល​ណា​ក៏​ដោយ គ្រូ​បង្វឹក​ជឿជាក់លើខ្ញុំ ហើយ​ខ្ញុំមាន​ទំនុក​ចិត្ត​ក្នុង​ការចាប់​ផ្ដើម​ប្រកួត​បន្ទាប់។ ដូច្នេះ​ហើយ​ខ្ញុំផ្ដល់​គ្រប់​យ៉ាងដែល​ខ្ញុំ​អាច​ដើម្បី​តបស្នង​នូវ​អ្វី​ដែល​គាត់​បាន​ឲ្យ​ខ្ញុំ”។

“ខ្ញុំស្រេកឃ្លានគ្រប់​ការ​ស៊ុត​បញ្ចូល​ទី​គ្រប់​ទាំងអស់ពី​ព្រោះ​ សម្រាប់​ខ្ញុំ​ ស៊ុត​បញ្ចូល​ទី​មួយគ្រាប់​គឺ​មួយគ្រាប់ហើយ។ ​ដូច្នេះការ​គ្រប់គ្រងការ​ស៊ុត​បញ្ជូល​ទី​បាន​ច្រើន​មាន​ន័យថា​យើង​ផលិត​គ្រាប់បាល់ឲ្យន​បាន​ច្រើន​ទោះ​បី​ជា​គ្រាប់បាល់​យ៉ាងម៉េច​ក៏​ដោយ។ ខ្ញុំដឹង​ថា​ខ្ញុំ​នឹង​រក​គ្រាប់បាល់​ឲ្យ​បាន​ច្រើន។​វា​គឺ​ជា​អ្វី​ដែលខ្សែប្រយុទ្ធធ្វើ​ការ​ជា​ច្រើន ក្នុង​ការ​ហ្វឹកហាត់​ហើយបន្ទាប់​មកខ្ញុំព្យាយាម ​និង​បង្កើត​គ្រាប់បាល់​ក្នុង​ការ​ប្រកួតតាម​ស្ថានភាព”៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628