បាល់ទាត់

បរាជ័យវគ្គផ្ដាច់ព្រ័ត្រ CL ជា​រឿងសោកសៅមួយសម្រាប់​ PSG តែ​៤ចំណុច​ខាង​ក្រោមនេះធ្វើឲ្យក្លិបកាន់​តែ​ក្ដុកក្ដួលខ្លាំង

វា​ជា​រឿង​សោកសៅ​មួយ​ស្រេច​ទៅ​ហើយ​ដែល PSG បាន​ត្រឹម​ជើង​ឯក​រងពាន​រង្វាន់ UEFA Champions League រដូវ​កាល​២០១៩/២០២០​ បន្ទាប់​ពី​ពួក​គេ​រងបរាជ័យក្រោម​ថ្វី​ជើង F.C Bayern Munich ១​ទល់​០។

ជាការ​ពិតណាស់! ក្រុម​ណាក៏ដោយដែល​បាន​ត្រឹម​ជើង​ឯករងពិត​ជា​ខូច​ចិត្ត​ខ្លាំង តែសម្រាប់ PSG វា​ជា​រឿង​មួយ​ដែល​ក្ដុកក្ដួលបំផុត ខណៈ​ពួក​គេ​ជួប​រឿងខាតដើម និង​ស្ដាយក្រោយ​ហួសនិងថ្លែង។ តើ​រឿង​អ្វី​ទៅ? ខាង​ក្រោមនេះ​អាច​បញ្ជាក់​ប្រិយមិត្តបាន៖

Kingsley Coman គឺ​ជាកីឡាករដែល​កើត​ដុះដាលពីយុវជនថ្នាលរបស់​ PSG ។ គាត់​បានហ្វឹកហាត់​ជាមួយ Les Parisiens Academy ​តាំង​ពី​វ័យ​៨ឆ្នាំ​ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​រូប​គេ​លេង​បាន​ត្រឹម​៤​ប្រកួត​ក្នុង​ឈុត​ធំ​មុន​ពេល​ផ្ទេរ​ទៅ​លេង​នៅ Juventus។ ប៉ុន្តែ​យប់​មិញ​រូប​គេ​ស៊ុត​គ្រាប់​បាល់​ជ័យជម្នះ​ទៅ​លើ​អតីតក្រុមរបស់​ខ្លួន​ឲ្យ​ Bayern Munich លើក​ពាន Champions League។

ក្រុមកីឡាកររបស់ PSG សម្រាប់​រដូវ​កាល​២០១៩/២០២០​មាន​តម្លៃ ៧៧៩.៤អឺរ៉ូ។ នេះ​គឺ​ជា​តម្លៃ​ដ៏​មហាសាល​ដែលថ្នាក់ដឹកនាំ​ក្លិប​បាន​ចំណាយ​ទាំងតម្លៃខ្លួន​និង​ប្រាក់​ឈ្នួល​ពិសេស​ការ​ចំណាយ​លុយ​ទិញ​Neymar ពី​ Barcelona ក្នុង​តម្លៃ​២២២លានអឺរ៉ូកាល​ពីឆ្នាំ២០១៧។

ពួក​គេរងបរាជ័យ​ក្នុង​ថ្ងៃ​កំណើតមិនផ្លូវការមួយរបសក្លិប។ ថ្ងៃទី​២៣​ខែសីហា​គឺ​ជា​កាលបរិច្ឆេទមួយ​ពេលដែល PSG លេងក្នុង​ការ​ប្រកួតប្រជែងផ្លូវការលើកដំបូងក្នុងលីគ​ទី​២​បារាំង​ដែល​កាល​នោះ​ពួក​គេ​ស្មើ​ជាមួយក្រុម Poitiers ១​ទល់​១។ ក្នុងឆ្នាំ២០២០​ពួក​គេ​គួរតែ​អបអរអាយុកាល​ពាក់កណ្ដាលសតវត្សរបស់​ខ្លួន​ហើយ។ ក្លិប​បង្កើតឡើង​កាល​ពី​ឆ្នាំ១៩៧០​ហើយ​បួក​គេ​កំពុងសង្ឃឹម​ថា​នឹង​អបរការ​ឈ្នះ​ពាន Champions League ក្នុង​ថ្ងៃ​នេះផង​ដែរ។

Thiago Silvaគឺ​ជា​កីឡាករ​ម្នាក់​ល្អបំផុត​ក្នុងន​ចំណោម​កីឡាករ​ល្អនៃ​ប្រវត្តិសាស្រ្តរបស់ PSG តែ​គាត់​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លិប​ហើយ។​នេះ​គឺ​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​ឲ្យ Les Parisiens បន្ទាប់​ពី​រួម​រស់​អស់​ពេល​៨ឆ្នាំ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628