បាល់ទាត់

Coutinho៖ “ខ្ញុំមិន​ទាន់​បាន​គិត​ពី​អនាគតបន្ត​ទៀត​នៅ​ឡើយ​ទេ”

“ខ្ញុំអត់ទាន់​បានគិត​ផង(អនាគត)។ពេលនេះខ្ញុំត្រូវ​ត្រឡប់​ទៅ Barcelona វិញ ខ្ញុំចង់ធ្វើ​ការ​ឲ្យ​ខ្លាំងហើយ​ទទួល​បាន​ពេល​វេលា​មួយ​ដ៏អស្ចារ្យ។ ខ្ញុំមិនដឹង​ថានឹង​នៅ​ទី​នោះ​ឬ​ក៏​យ៉ាងណា។ អ្វី​ដែលខ្ញុំអាច​និយាយគឺ​ថា​ខ្ញុំ​ចង់ធ្វើការឲ្យ​ជោគជ័យហើយ​ចាំមើល​ថា​នឹង​មាន​អ្វី​កើត​ឡើង”។​នេះ​គឺ​ជា​សម្ដី​របស់ Philippe Coutinho និយាយប្រាប់​អ្នកសារព័ត៌មានក្រោយ​ការ​ប្រកួតចប់។

កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ឈ្នះ​ពាន Champions League ជាមួយ Bayern Munich បន្ទាប់​ពី​ឈ្នះ PSG ១​ទល់​០ក្នុង​វគ្គផ្ដាច់​ព្រ័ត្រ។ ខ្សែ​បម្រើរូបនេះបាន​ចូល​លេង​នៅ​នាទី​៦៨។ ​អំឡុងការ​ចំណាយ​ពេល​វេលា​នៅ​អាល្លឺម៉ង់​ កីឡាករ​វ័យ២៧ឆ្នាំ​រក​បាន​១១​គ្រាប់​ជាមួយនឹង​ការបញ្ជូនបាល់​៩ដង​ក្នុង​៣៨​ប្រកួត។ គាត់​បាន​ឈ្នះ​ពានលីគកំពូល​អាល្លឺម៉ង់ ពានខាប់ ហើយ​ CL ជាមួយក្លិប​យក្ស​មួយ​នេះ។

និយាយអំពី​អនាគតរបស់​គាត់ គ្រូ​បង្វឹក​ថ្មី​លោក Ronald Koeman​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចង់​រក្សា​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​បញ្ជី​កីឡាករ​ត្រូវ​លេង​របស់​គាសត់​នៅ​រដូវ​កាល​ក្រោយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628