បាល់ទាត់

បែកធ្លាយប្រធានក្លិប BARCA មើល​រំលង Alphonso Davies ​ដោយ​សារ​ជាកីឡាករ​ជម្រើស​ជាតិ​កាណាដាដែលខ្សោយខាងបាល់​ទាត់

Alphonso Davies គឺ​ជាផ្នែកមួយដ៏​ធំ​ជួយ Bayern Munich ឈ្នះ​ពាន​បី​ក្នុង​មួយរដូវ​កាល ​ពិសេស​ជា​កម្លាំងសំខាន់​ក្នុង​តំបន់ការពារស្លាបឲ្យ​ក្លិប​ឈ្នះ​ការ​ប្រកួត​ក្នុង​ UEFA Champions League យប់មិញ។

ប្រហែល២សប្ដាហ៍មុន​! មាន​ប្រភពមួយទម្លាយ​ថា​លោក Josep Maria Bartomeu​បាន​បដិសេធចុះ​កុងត្រា​យក​កីឡាករ​ជម្រើស​ជាតិន​កាណាដា​ដោយសារ​តែ​សញ្ជាតិ​របស់​គាត់។ បន្ទាប់​មក Bayern Munich ទិញ​ខ្សែការពារស្លាប​ឆ្វេង​រូបនេះ​ក្នុង​តម្លៃ១០លាន​អឺរ៉ូ​កាល​ពី​ខេ​មករាឆ្នាំ២០១៩។

ជាការ​ពិត​ណាស់! កីឡាករ​វ័យ​១៩​ឆ្នាំ​អភិវឌ្ឍន៍​ខ្លួន​បាន​លឿន​បំផុត​ក្នុង​ការ​ដណ្ដើម​យក​ដំណែង​១១នាក់​ដំបូងរបស់​ Bayern Munich។ អ្វី​ដែល​សំខាន់​!​ប្រុសម៉ៅ​រូបនេះបានក្លាយ​ជា​កីឡាករ​រត់​លឿន​ជាង​គេបំផុត​ក្នុង​ក្នុង​រដូវ​កាល​នេះ​នៅ​លីគបាល់​ទាត់​ប្រតេស​តំបន់​អឺរ៉ុប។

កាល​ពី​រដូវ​កាលកន្លង​ទៅ​នេះ! គាត់​រក​បាន​៣​គ្រាប់​និងបញ្ជូនបាល់​បាន​១០​ដង​ក្នុង​ការ​បង្ហាញខ្លួន​បាន​៤៦ប្រកួត​ក្នុងពាន​រង្វាន់ Bundesliga នេះ​បើ​តាម​ការ​កត់ត្រា​របស់ Transfermarkt ។ មែន​ទែន​ទៅ! បើ​និយាយ​ពី​បាល់​ទាត់​កាណាដា​នោះ​វិញ​ពិត​ជា​មិន​សូវ​ល្បី​នោះ​ទេ​ក្នុង​ពិភពលោក ហើយ​ក៏​មិន​សូវ​មាន​អ្នក​ស្គាល់​នោះ​ដែរ។​ ក្រុមជម្រើស​ជាតិន​កាណាដា​ឈរ​ចំណាត់​ថ្នាក់ ៧៣​ក្នុង​ពិភពលោក។

តែកុំភ្លេច​ថា Alphonso Davies លេង​នៅ​អឺរ៉ុប​ទេ​ហើយ​ក្នុង​លីគ​កំពូល​ល្បី​លំដាប់​ពិភពលោក​ទៀត។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628