បាល់ទាត់

United City FC តែងតាំងអ្នកចាត់ការទូទៅថ្មីជាអតីតគ្រូបង្គោលជម្រើសជាតិប៊ូតង់

ក្លិបសមាជិកលីគកំពូលហ្វីលីពីន United City FC បានប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មីរបស់ខ្លួន ពោលគឺលោក Trevor Morgan សម្រាប់ដឹកនាំក្លិបក្រោយសកម្មភាពបាល់ទាត់ក្នុងស្រុកវិលត្រឡប់មកវិញ បន្ទាប់ពីកំពុងសម្រាកដោយសារជំងឺរាតត្បាត COVID-19 ។

United City FC ឬប្រិយមិត្តបានស្គាល់ឈ្មោះពីមុន Ceres-Negros FC ក្រោយមានការបណ្តាក់ទុនពីអ្នកវិនិយោគថ្មី បានបន្តកិច្ចសន្យាដល់កីឡាករជាច្រើនឡើងវិញ ហើយបានប្រកាសនាំយកអ្នកចាត់ការទូទៅថ្មីដែលមានសញ្ជាតិ ២ អង់គ្លេស-អូស្ត្រាលី គឺបុរសវ័យ ៦៣ ឆ្នាំខាងលើ។ ដោយឡែកកាលពីឆ្នាំមុនរូបគាត់បានកាន់តំណែងជាគ្រូបង្គោលជម្រើសជាតិប៊ូតង់ផងដែរ។

វត្តមានរបស់លោក Trevor Morgan មានន័យថាគាត់គឺជាអ្នកចាត់ការទូទៅក្លិបជំនាន់ទី ៧ ចាត់តាំងពីក្លិបនេះបានបង្កើតឡើងដំបូងនាឆ្នាំ ២០១២ មកទល់សព្វថ្ងៃ ខណៈអ្នកដឹកនាំចុងក្រោយគឺលោក Risto Vidakovic ដែលមានសញ្ជាតិស៊ែប៊ី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628