បាល់ទាត់

Man Utd អាច​នឹង​ជួប​ក្រុមទាំង​នេះក្នុង​ Champions League រដូវ​កាល​ក្រោយមកពី Pot One

Manchester United នឹង​ចូល​រួម​ប្រកួត​ប្រជែង​ក្នុងពាន​រង្វាន់ UEFA Champions League ជា​ថ្មី​ម្ដង​ទៀត​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​ខកខាន​អស់​មួយរដូវ​កាល​ត្រឹមតែ​លេង​ UEFA Europa League។ Manchester United ខ្លួន​ឯង​បាន​ដឹង​ថា​នឹង​ឈរ​ក្នុង​ Pot 2នៃ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​ពូល​​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុងអាតែន​ប្រទេស​ក្រិក​នៅ​ថ្ងៃ​ទី​០១​ខែ​តុលា។

ស្រប​ពេល​ដែលការ​ប្រកួតន​វគ្គ​ជម្រុះ Play-off កំពុង​តែ​ដំណើរការ នៅ​សល់​កៅអី​៦​ទៀត​មិន​ទាន់​រក​ម្ចាស់​ឃើញ ដែល​នេះមានន័យថា​ គ្រប់យ៉ាង​អាច​ផ្លាស់ប្ដូរ ប៉ុន្តេ​ក្រុម​មក​ពី​ Port 1 ទាំង​៨​បាន​ដឹង​អស់​ហើយ។ ក្រុម​ដែល​ជួប​គ្នា​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​រដូវ​កាល​២០១៩/២០២០​ពោល​គឺ​ Bayern Munich និង​ PSG ជា​ក្រុម​ដែល​ឈរ​ក្នុង Pot One ស្រាប់​ទៅ​ហើយ​បន្ទាប់​ពី​ពួក​គេ​ឈ្នះ​ពាន​លីគ​ក្នុង​ប្រទេស​រៀងៗ​ខ្លួន។

ក្រុម​ដែល Man Utd អាច​ជួប​ទៀត​នោះ​មាន​ដូច​ជា Real Madrid ជើង​ឯកលីគអេស្ប៉ាញ និង​ Juventus ជើង​ឯកលីគអ៊ីតាលី​ដែល​នឹង​ឈរ​ក្នុង​ Pot One។ FC Porto របស់ព័រទុយហ្គាល់ និង​​Zenit St Petersburg របស់​រុស្សី​ក៏​ជា​បេក្ខភាព​អាច​ជួប​ជាមួយ Man Utd ដែរ។ ដោយ​ឡែក! ម្ចាស់​ជើង​ឯក Europa League របស់​អេស្ប៉ាញ​ Sevilla ក៏​ត្រូវ​ស្ថិត​ក្នុង​ Port One ដែរ ហើយ​អាច​នឹង​ត្រូវ​ជួប​គ្នា​ជាមួយ Man Utd បន្ដ​ទៀត។

ក្រុម​នៅ Pot One ដែលបិសាចក្រហម​មិន​អាច​ជួបទាល់​តែ​សោះក្នុង​វគ្គជម្រុះ​តាម​ពូល​គឺ​ម្ចាស់ជើងឯក Premier League ហង្សក្រហម Liverpool។ សូមចាំឲ្យ​ច្បាស់​ថា ក្រុម​​មក​ពី​ប្រទេសជាមួយគ្នា​មិន​អាច​ជួប​គ្នា​នោះ​ទេ​ ចាប់​ពី​វគ្គ​ជម្រុះ​ក្នុង​ពូលក​ដល់​១៦​ក្រុម​ចុង​ក្រោយ។ ក្រុម​ដែល Manchester United អាច​ជួប​មាន​ដូចត​ទៅ៖Bayern Munich, Juventus, Paris Saint-Germain, Porto, Real Madrid, Sevilla, Zenit St Petersburg ៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628