បាល់ទាត់

Chanathip Songkrasin ឈរកំពូលតារាងលើ​ការ​បញ្ជូនបាល់ឲ្យមិត្តរួម​ក្រុមស៊ុត​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ជប៉ុន

ខ្សែបម្រើ Chanathip Songkrasin ដែល​លេង​នៅ​ក្លិប​លីគ​កំពូលជប៉ុន Hokkaido Consadole Sapporo ពេល​នេះ​ឈរ​កំពូលតារាង​អ្នកបញ្ជូនបាល់​ឲ្យ​មិត្តរួម​ក្រុមស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេក្នុង​លីគ J- League 1។

បន្ទាប់​ពី​ឆ្លងកាត់១១ប្រកួត​ Chanathip Songkrasin បញ្ជូនបាល់​បាន​៥​ដង។ តាម​កំណត់ត្រា​របស់ J-League 1 កីឡាករ​ជម្រើស​ជាតិ​ថៃ​បង្ហាញខ្លួន​បាន​១១ប្រកួត លេង​បាន​៨៨៧នាទី ស៊ុត​បញ្ចូលទីមួយគ្រាប់។​ គាត់​ជា​កីឡាករសំខាន់របស់ ​Hokkaido Consadole Sapporo បើ​តាម​រយៈ​ស្ថិតិនេះ​ហើយ​បាន​លេង​ក្នុង​ជម្រើស ១១នាក់ដំបូងទៀងទាត់​ទៀតផង។

ក្រៅ​ពីក្លាយជាកីឡាករសំខាន់​លើ​ទីលាន ជួយមិត្តរួម​ក្រុមបាន​ច្រើននោះ រូប​គេ​ក៏​ជា​អ្នក​រួម​ចំណែក​ឲ្យ​លីគកំពូលជប៉ុន​ទទួល​បាន​សិទ្ធិផ្សាយបន្តផ្ទាល់ច្រើន​ជាង​មុន​ផង​ដែរ។​តាមរយៈ​របាយការណ៍​របស់​កាសែត Nikkei Asia តម្លៃ​នៃ​ការ​ផ្សាយផ្ទាល់​របស់​ J -League កើន​ឡើងដល់​ទៅ​៥​ដង​ហើយ​កើន​ឡើង​៥%​លើ​ការ​ផ្សាយបន្ត​ផ្ទាល់​នៅ​ក្រៅ​ប្រទេស៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628