បាល់ទាត់

អតីតគ្រូបង្វឹក Man Utd ម្នាក់​ថា​ចង់បាន​កីឡាករ​១០​នាក់​នេះ​តែទី​បំផុត​សូម្បីតែម្នាក់​ក៏​មិន​បាន​ដោយ​សារ​តែ Woodward

លោក Louis van Gaal បាន​បញ្ជាក់​ថាអនុប្រធាន​ក្លិប​បិសាចក្រហម​លោក Ed Woodward បាន​ថ្វើ​ឲ្យ​លោក​ខកចិត្ត​ខ្លាំង​លើ​ការ​ទិញដូរកីឡាករ​ ដែល​លោក​ចង់​បានតែ​មិនបាន​ដូច​បំណង​សូម្បី​តែ​ម្នាក់។

អតីតគ្រូ​បង្វឹក​សញ្ជាតិ​ហូឡង់​ទទួល​រងថ្មបាក់​ដោយ​ការ​រៀប​ចំ​កីឡាករជាថ្មី ដែលទទួល​រង​ការ​​ខូចខាត បាក់​ទឹក​ចិត្ត​និង​គ្មាន​តុល្យភាព​ដែល​បន្សល់ម​ទុក​ពី​លោក David Moyes ដែល​ចំណាយ​ពេល​មិន​ដល់​មួយឆ្នាំ​ផង​នៅ Old Trafford បន្ទាប់​ពី​មកជំនួស​លោក Sir Alex Ferguson ។ លោក Van Gaal បាន​ចំណាយ​លុយ​១៥០លានផោន ​ទិញ​កីឡាករ​បាន​សម្រេច​មួយចំនួន​ដូច​ជា Luke Shaw, Ander Herrera និង Angel Di Maria តែ​យ៉ាងណា! លោក​ក៏​ទទួល​បាន​លទ្ធផល​ល្អ​ជាង Moyes ដែរ។​

អតីតគ្រូបង្វឹក​ក្លិប Barcelona និង​ Ajax ប្រឹង​បាន​ពាន FA Cup មួយ​មុន​ពេល​ចាក​ចេញ​ ប៉ុន្តែ​អ្វី​ដេល​លោក​ចង់​និយាយ​គឺ​ថា​កីឡាករ​១០​រូបដែល​លោក​ចង់​បាន​បំផុត​ សូម្បី​តេ​ម្នាក់​ក៏​មិន​បាន​ផង។

“ខ្ញុំចង់​បាន Robert Lewandowski ប៉ុន្តែ​ពេលដែល​ខ្ញុំដឹង​ថា​រឿង​នេះវាពិបាក​ពេក ​ខ្ញុំព្យាយាម​យក Gonzalo Higuain ​ជំនួស​វិញ។ មុន​ពេលខ្ញុំមក​ដល់! ខ្ញុំក៏បាន​និយាយជាមួយថ្នាក់​ដឹកនាំអំពី​ Neymar។ ប្រសិន​បើអ្នក​នៅ​ United អ្នក​ត្រូវ​តែគិតឲ្យ​ធំ។ គាត់​ក៏​ចាប់​អារម្មណ៍​លើ​ក្លិប​ដែល​អាច​លក់​អាវ​បាន​ចំណេញច្រើន​ផង​ដែរ​ ហើយ​ខ្ញុំ​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធដែលមានល្បឿនលឿន”។

“សម្រាប់​ហេតុផល​នេះ! ខ្ញុំ​ក៏​បាន​ព្យាយាមទាក់​ទង Sadio Mane និង​ Riyad Mahrez ។ ​Thomas Muller ស្ថិត​ក្នុង​បញ្ជី​នាំ​ចូល​របស់​ខ្ញុំផង​ដែរ​ ហើយ​បើ​និយាយ​ពី​តំបន់បម្រើកណ្ដាល ខ្ញុំចង់​បាន N’Golo Kanté”។

“ខ្ញុំថែម​ទាំង​ព្យាយាម​ចុះ​កុងត្រា​យក James Milner ទោះបី​ជា​គាត់​ចាស់បន្ដិច​មែន ប៉ុន្តែការ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង​របស់​គាត់ ហើយ​ជំនាញភាពជា​មេដឹកនាំ​ដែល​គាត់​មានគឺ​ជា​អទិភាព។ សម្រាប់​តំបន់​ការពារ! ខ្ញុំ​ចង់​បាន Sergio Ramos និង Mats Hummels ពី​ព្រោះ​អ្វី​ដែល​យើង​​មានមិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ”។

“ពួក​គេ​ទាំង​នោះសុទ្ធតែ​ជា​គោលដៅធំ​របស់​ខ្ញុំ ប៉ុន្តែ​មិន​បាន​សូម្បី​តែ​នរណាម្នាក់។ ខ្ញុំមិនដឹងថាមក​ពី​ហេតុអ្វី​ពី​ព្រោះ​ក្នុង​នាម​ជា​គ្រូ​បង្វឹក​(អ្នក​ចាត់​ការ) ខ្ញុំ​មិន​ទាក់​ទង​លើ​រឿង​ពិភាក្សា​ទាំង​នេះ​ទេ។ បន្ទាប់​ពី​ខ្ញុំ​ចាក​ចេញ! កីឡាករ​ដូច​ជា​ Mahrez និង Kanté ​ទៅ​លេង​នៅ​ Manchester City និង​ Chelsea រៀងៗខ្លួន ខណៈ​ដែល United មិន​អាច​ទទួល​បាន​ពួក​គេ។ ខ្ញុំ​បាន​ឃើញ​ថា​វា​ពិតជាចម្លែកណាស់”៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628