បាល់ទាត់

ស្ថិតនៅមន្ទីរឃុំឃាំង ៥ ខែ ទីបំផុត Ronaldinho ត្រូវបានដោះលែងជាផ្លូវការ

វីរៈបុរសបាល់ទាត់ប្រេស៊ីលលោក Ronaldinho និងប្អូនប្រុសរបស់លោក ទីបំផុតត្រូវបានតុលាការនៃប្រទេសបារ៉ាហ្គាយ សម្រេចដោះលែងឲ្យមានសេរីភាពវិញជាផ្លូវការ ក្រោយពីស្ថិតនៅក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជិត ៥ ខែ ពាក់ព័ន្ធនឹងការប្រើប្រាស់លិខិតឆ្លងដែន (Passport) ក្លែងក្លាយ។

រំលឹកឡើងមកវិញ កីឡាកររួមចំណែកឲ្យក្រុមជម្រើសជាតិប្រេស៊ីលលើកពាន FIFA World Cup ឆ្នាំ ២០០២ ខាងលើ ត្រូវបានមន្ត្រីអាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការឃាត់ខ្លួននៅច្រកព្រំដែនរវាងប្រទេសប្រេស៊ីល និងប្រទេសប៉ារ៉ាហ្គាយ ដោយមានការសង្ស័យលើការប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២០ ។

ក្រោយស្ថានការណ៍នេះកើតឡើងភ្លាមៗ ក្រុមមេធាវីការពាររបស់លោក ក៏បានចេញមុខធានាថារូបគាត់មិនបានដឹងនោះទេ ព្រោះត្រូវបានជនខិលខូច ដែលស៊ីឈ្នួលធ្វើលិខិតឆ្លងដែនបានបន្លំឯកសារ ដើម្បីចង់បានប្រាក់តែប៉ុណ្ណោះទើបផ្តល់លិខិតឆ្លងដែនក្លែងក្លាយ។ គួរបញ្ជាក់ផងថា Ronaldinho និងប្អូនប្រុស ពួកគេទាំងពីរនាក់បានឆ្លងដែនគោកទៅកាន់ប្រទេសប៉ារ៉ាហ្គាយ ក្នុងគោលបំណងចូលរួមការអញ្ជើញទៅប្រារព្ធកម្មវិធីសប្បុរធម៌មួយ។

មកទល់ពេលនេះ ពួកគាត់ទាំងទ្វេបានត្រូវតុលាការប៉ារ៉ាហ្គាយសម្រេចដោះលែងជាផ្លូវការ ប៉ុន្តែទទ្ទឹមនឹងនេះក៏តម្រូវឲ្យបង់ប្រាក់ពិន័យសរុបរួមចំនួន ២០ មុឺនដុល្លារវិញ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628