បាល់ទាត់

Messi ខល​មក​រក​ Pep កាល​ពី​សប្ដាហ៍មុនត្អូញត្អែស្ថានភាព​របស់​គាត់​នៅ Barcelona

តាម​រយៈវិទ្យុ Catalunya Radio, Lionel Messi បាន​ខល​មក​គ្រូ​បង្វឹក Manchester City លោក Pep Guardiola និយាយ​អំពី​ស្ថានភាពរបស់​គាត់​នៅ Barcelona ហើយ​ពេល​នោះ​អតីតគ្រូ​បង្វឹកក្លិបមាន​មូលដ្ឋាន​នៅ​ កាតាឡាន់​បាន​និយាយ​ថា​លោកត្រេកអរមែន​ទែន​ បើ​មាន​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីនរូបនេះនៅក្នុង​ក្រុមរបស់​គាត់។

មែន​ទែន​ទៅ!  Manchester City ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្លិប​មួយ​មាន​ជាង​គេបំផុត​ក្នុង​ពិភពលោក កំពុង​តែ​មាន​បំណង​ចុះ​កុងត្រា​យក​ Messi ជា​យូរ​ណាស់​មក​ហើយៗ​មក​ដល់​ពេល​នេះ​ក៏​មិន​ទាន់​ឈប់​ដែរ។ ឧបសគ្គតែមួយគត់​នោះ​គឺ​ Messi ខ្លួន​ឯង​ទេតើដែលមិន​ចង់​ចាក​ចេញ​ពី Barcelona។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ស្ថានភាពរបស់​គាត់​បាន​ប្រែលប្រួល១៨០ដីក្រេក្នុង​ពេល​នេះ។

ខណៈ​ដែល​អាជីពរបស់គាត់​ឈានដល់​ដំណាក់កាល​ចុង​ក្រោយ​ហើយ​នោះ​គាត់​ចង់ក្លាយ​ជា​ផ្នែក​មួយ​នៃក្រុម​ដែល​មាន​សក្ដានុពលមួយ ដែល​មាន​គម្រោង​អភិវឌ្ឍន៍ធំៗ។ តាមរយៈរបាយការណ៍! City បាន​ត្រៀម​លុយ​៣០០លាន​អឺរ៉ូ​វិនីយោគលើ​ការ​ដោះដូរ​កីឡាករ ហើយ​ពេល​នេះ​ពួក​គេ​កំពុងថ្លឹងថ្លែងពី​តម្លៃ​នៃ​ការ​ចុះ​កុងត្រា​យក Messi៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628