បាល់ទាត់

៧ ប្រកួតដំបូងរដូវកាលនេះនៅចិន Rafa Benitez ដឹកនាំពុំទាន់ស្គាល់ពាក្យឈ្នះឡើយ

កៅអីរបស់អ្នកចាត់ការទូទៅសញ្ជាតិអេស្ប៉ាញលោក Rafa Benitez បានកំពុងកើនឡើងកំដៅខ្លាំង បន្ទាប់ពីដឹកនាំក្លិបសមាជិកលីគកំពូលចិន Dalian Pro FC ចប់ជុំទី ១ រដូវកាល ២០២០ ដោយពុំទាន់ស្គាល់ពាក្យ ជ័យជម្នះ សូម្បី ១ លើក ។

គួរបញ្ជាក់ផងថា ដោយហេតុតែជំងឺរាតត្បាត COVID-19 លីគកំពូលចិនរដូវកាលនេះបានបំបែកជា ២ ពូល A និង B ដោយឡែកក្លិបក្រោមការដឹកនាំរបស់បុរសវ័យ ៦០ ឆ្នាំខាងលើស្ថិតនៅពូល A ដោយឆ្លងកាត់ប្រកួត ១ ជុំ ៧ ប្រកួតពេញកន្លងមក បានត្រឹមស្មើ ៣ លើក និងចាញ់ ៤ លើក ហើយស្ថិតនៅលេខរៀងបាតតារាងក្នុងពូល។

អតីតអ្នកចាត់ការទូទៅក្លិបធំៗ នៅតំបន់អឺរ៉ុបរូបនេះបានធ្វើដំណើរទៅចូលរួមបង្ហាញសមត្ថភាពក្នុងលីគកំពូលចិនតាំងពីពាក់កណ្តាលឆ្នាំមុន ២០១៩ មកម្ល៉េះ ប៉ុន្តែក្នុងរដូវកាលថ្មីនេះ ហាក់ដូចជាធ្វើពុំបានល្អទាល់តែសោះ ដោយកំពុងប្រឈមនឹងការដកតំណែងទៀតផង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628