បាល់ទាត់

🚨 Jamie Vardy បន្ត​កុងត្រាថ្មី​ជាមួយ Leicester ដល់ឆ្នាំ២០២៣

Leicester City Football Club បានប្រកាស​ថា​ Jamie Vardy យល់​ព្រមបន្ត​កុងត្រាថ្មី​ជាមួយ​ខ្លួន​ដល់​ឆ្នាំ២០២៣ ខណៈ​ដែល​កីឡាកររូបនេះ​មាន​វ័យ​​៣៣ឆ្នាំ​ទៅហើយ។

ខ្សែប្រយុទ្ធមាន​ដើម​កំណើត​នៅទីក្រុង Sheffield នឹង​ឈាន​ដល់​វ័យ​៣៣ឆ្នាំកាលពីខែ​មករា​កន្លង​ទៅ​បាន​បង្ហាញថ្វី​ជើង​ល្អបំផុត​ក្នុង​រដូវ​កាល​២០១៩/២០២០​ ដោយ​រក​បាន​២៣​គ្រាប់​ឈ្នះ​ពាន Premier League Golden Boot ខណៈ​ដែល​ក្លិប​ទទួល​បានន​កៅអី​លេង​ពាន UEFA Europa League។ Jamie បាន​ក្លាយ​ជា​កីឡាករ​ទី​២៩​របស់​ក្លិបដែល​បាន​ស៊ុត​បញ្ជូល​ទី​លើស​ពី​១០០​គ្រាប់​ក្នុង​ Premier League កាល​ពី​កក្កដា​ហើយ​រូប​ជាប់​ឈ្មោះ​ជាកីឡាករ​ល្អបំផុត​របដស់​ក្លិប​ទាំងអ្នក​គាំទ្រ។

រូប​គេ​រក​បាន​គ្រាប់បាល់​សរុប​១២៩​គ្រាប់​ក្នុង​៣០៩​ប្រកួត​​ហើយ​ពេល​នេះ​រូប​គេ​ក្លាយ​ជាកីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ទី​៤​របស់​ក្លិប ខណៈ​ក្នុង​ចំណោម​គ្រាប់​បាល់​ទាំងអស់​នេះ​១០៩​គ្រាប់​រក​ក្នុងពេល​ដែល​ក្លិប​ឡើង​មក​លេង​នៅលីគ​កំពូល​អង់គ្លេស​ទៅ​ហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628