បាល់ទាត់

AFC Champions League នឹងចាក់​ផ្សាយ​ក្នុង​ប្រទេសបីនៅ​អឺរ៉ុប​សម្រាប់រដូវ​កាល​២០២០/២១

ជាលើកដំបូងក្នុង​ប្រវត្តិសាស្រ្តរបស់ខ្លួន​ ការ​ប្រកួត​ពាន​រង្វាន់លក្ខណៈអាជីពបំផុត​ក្នុង​ទ្វីបអាស៊ី AFC Champions League នឹង​ត្រូវ​ចាក់​ផ្សាយ​ក្នុង​ប្រទេសបី​នៅ​អឺរ៉ុប បន្ទាប់​ពី​ទទួលបាន​សិទ្ធិផ្សាយ​ពី​ក្រុមហ៊ុន Sport1 Gmbh។

ក្រុមហ៊ុនមួយ​នេះ​នឹង​បង្កើតគម្រោងមួយ​ដ៏​អស្ចារ្យដើម្បី​តំឡើងមុខមាត់​ពាន​រង្វាន់​នេះឲ្យ​ស្មើ​ជាមួយពាន UEFA Champions League ទៅ​កាន់​ទីផ្សារអឺរ៉ុប ដែល​អាច​ឲ្យ​ពួក​គេ​មើល​ឃើញសកម្មភាព​កីឡាករ​អាស៊ី ពិសេស​បាន​បង្ហាញ​សមត្ថភាព​ដល់​អ្នក​គាំទ្រ​នៅ​ក្នុង​តំបន់​នោះ។ តាម​រយៈ AFC Media TV ដែលប្រកាស​នៅ​ថ្ងៃនេះថា​ នេះគឺជាសមិទ្ធិផលដ៏អស្ចារ្យមួយ ពីព្រោះការប្រកួត AFC Champions League ជាលើកដំបូងនឹងត្រូវប្រគល់ជូនអ្នកគាំទ្របាល់ទាត់នៅអាឡឺម៉ង់ ស្វ៊ីស និងអូទ្រីសចាប់ផ្តើមរដូវកាល ២០២១ ។

ទោះបីជាមានតែ ៣ ប្រទេសនៅដំណាក់កាលដំបូងក៏ដោយ នេះគឺគ្រប់គ្រាន់ដើម្បីផ្តល់ឱកាសដ៏ល្អដល់ក្លិប និងកីឡាករ ជាពិសេសដើម្បីបង្ហាញសកម្មភាពប្រកប​ដោយគុណភាពរបស់កីឡាករ ដល់ទស្សនិកជននៅអឺរ៉ុបដែលអាចបើកផ្លូវថ្មីនៅក្នុងអាជីពរបស់ពួកគេនៅថ្ងៃណាមួយ។

តាមពិតទៅ! នេះក៏ជាឱកាសមួយសម្រាប់ក្លឹបបាល់ទាត់នានា បង្ហាញសក្ដានុពលរបស់​ខ្លួនដ៏មានតម្លៃ ស្វែង​រក​ម្ចាស់​ឧបត្ថម្ភ ឬណែនាំខ្លួនកីឡាកររបស់ពួកគេទៅកាន់ទ្វីបអ៊ឺរ៉ុបយ៉ាងងាយស្រួល៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628