បាល់ទាត់

ក្រោយនាំចូលសមាជិកថ្មីបន្តបន្ទាប់ Chelsea ក៏ខ្នះខ្នែងរកទីផ្សារបញ្ចេញកីឡាករ ៤ រូបនេះវិញដែរ

ក្នុងរដូវកាលដោះដូរកីឡាករលើកនេះ ក្លិបតោខៀវ Chelsea បានកំពុងសម្តែងជះទឹកលុយច្រើនគួរឲ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់លោក Frank Lampard រដូវកាលដំបូងមិនបានពានអ្វីនោះ ប្រហែលជាមានចេតនារុះរើសមាភាពក្នុងក្រុមត្រៀមរដូវកាលថ្មី ២០២០/២០២១ ខណៈកីឡាករមួយចំនួនក៏កំពុងត្រៀមលក់បញ្ចេញវិញផងដែរ។

គិតមកទល់ពេលនេះ សង្កេតតែក្នុងឈុតធំក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge នេះផ្ទាល់បាននាំចូលកីឡាករ ៣ នាក់សំខាន់ដោយសរុបតម្លៃខ្លួនលើសពី ១០០ លានផោនទៅហើយរួមមានខ្សែប្រយុទ្ធ Timo Werner ខ្សែបម្រើស្លាប Hakim Ziyech និងទើបប្រកាសក្តៅៗ ខ្សែការពារឆ្វេង Ben Chilwell

យ៉ាងណាក៏ដោយ! តាមការសង្កេតដើម្បីស្ថេរភាពហិរញ្ញវត្ថុ និងការជម្រុះកីឡាករ ដែលមិនស្ថិតនៅក្នុងជម្រើសចិត្តលោក Frank Lampard នោះ កីឡាករចំនួន ៤ នាក់ ដែលច្បាស់ការថាអាចនឹងចាកចេញត្រូវស្វែងរកទ្រនំថ្មីឆាប់ៗ មានដូចជា Emerson Palmeiri និង Michy Batshuayi ខណៈកីឡាករដាក់ខ្ចីជើង ២ រូបទៀតក៏ស្ថិតនៅក្នុងបញ្ជីលក់ចេញដូចគ្នានោះមាន Davide Zappacosta និង Tiemoue Bakayoko 

តើវាសនាកីឡាករទាំង ៤ រូបនេះនឹងត្រូវផ្លាស់ទៅកាន់ក្លិបណាខ្លះ? ចុះប្រិយមិត្ត Chelsea ផ្ទាល់ ចង់ឲ្យនរណាស្នាក់នៅ និងនរណាគួរចាកចេញ?

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628