បាល់ទាត់

មានគេផ្ដល់ដំបូន្មានឲ្យ Messi ទៅ​ហ្វឹកហាត់វិញ ដើម្បីបិទបញ្ចប់ចចាមអារ៉ាមចាកចេញ

Lionel Messi ត្រូវបាន​គេ​រាយការណ៍ថាទទួល​ដំបូន្មាន​បន្ត​ចូល​ហ្វឹកហាត់​ជាមួយ Barcelona ឡើងវិញមុន​ពេល​បន្ត​អនាគតជាមួយក្លិប។

កាលពី​ដើមសប្ដាហ៍​នេះ! Messi បាន​ប្រាប់​មន្រ្តីក្លិប​ Barcelonaថា​គាត់​មាន​បំណង​ចាក​ចេញ​ពី​កីឡដ្ឋាន Camp Nou ក្នុង​រដូវ​ក្ដៅ​នេះ ខណៈ​ដែលរូបគេ​មាន​កុងត្រាផ្ដាច់​ក្នុង​តម្លៃខ្ពស់។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! ជម្រើសផ្ដាច់​កុងត្រា​នេះ​នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី១០​ខែ​មិថុនាឆ្នាំ​ក្រោយ ហើយ​Barelona នឹង​អាច​បាត់​បង់កីឡាករ​វ័យ​៣៣ឆ្នាំ​ដោយ​គ្មានតម្លៃ​ខ្លួន។ ទោះ​បី​ជា​មាន​ព័ត៌មាន​នៃ​ការ​ចាក​ចេញ! ប្រភព​ពី TyC Sport បាន​សន្និដ្ឋាន​ថា Messi ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ទៅ​ហ្វឹកហាត់បន្ត​ជាមួយក្លិប​ខណៈ​ពេល​នេះ​ពួក​គេ​ធ្វើ​ហាក់​ដូចធម្មតា។

អ្នកតំណាងផ្នែកច្បាប់របស់កីឡាករអាហ្សង់ទីន បាននិយាយថាចង់អោយខ្សែប្រយុទ្ធរូបនេះហ្វឹកហាត់នៅថ្ងៃច័ន្ទ ក្នុងគោលបំណងជៀសវាងកុំអោយមាន​ព័ត៌មានចាកចេញ​បន្ត​ទៀត។ Messi នៅ​សល់​កុងត្រា​មិន​ដល់​១២ខែ​ទៀត​ទេ កំពុង​ត្រូវបាន​ក្លិបមួយចំនួន​ដូច​ជា Manchester City, Inter Milan, Paris Saint-Germain និង Manchester United៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628