បាល់ទាត់

Man City ត្រៀមលុ​យ​១០០លានអឺរ៉ូព្រមទាំងកីឡាករ៣នាក់​ដូរ​យក​ Messi

ក្លិប​ Manchester City បាន​ដាក់​សំណើ​ជាលុយ​១០០លានអឺរ៉ូ​ព្រមទាំង​Bernardo Silva, Gabriel Jesus and Eric Garcia ដើម្បី​ដូរ​យក Lionel Messi នេះ​បើ​តាមកាសែត Diario Sport ។

Barcelona បាន​បដិសេធសំណើនេះ​ស្រប​ពេល​ពួក​គេ​ចង់​រក្សា​ប្រធា​ក្រុមរបដស់​ខ្លួន​ឲ្យនៅ​បន្ត​។ ពួក​គេទទូច​ថា​ Messi ចាក​ចេញ​បាន​ទាល់​តែ​មាន​ក្លិបចំណាយ​លុយ​៧០០លាន​អ៉ឺរ៉ូផ្ដាច់​កុងត្រាទើប​បាន។ ទន្ទឹម​នឹង​នេះ! មាន​របាយការណ៍មួយ​ថា​កីឡាករ​វ័យ៣៣ឆ្នាំ​អាច​ចាក​ចេញ​ពី​Barcelona ទៅ City គ្រាន់​តែ​ជា​រឿង​ព្រៀង​ទុក​មួយ​គឺ​គម្រោង​ផ្នែកកីឡាមួយប៉ុនណោះ។

ប្រធានន​ក្លិប​លោក Josep Maria Bartomeu បាន​ត្រៀមខ្លួន​រួច​ហើយ ក្នុង​ការ​ចាក​ចេញ​ពី​ដំណែង​ដើម្បី​ទុកឱកាស​ឲ្យ​Messi បន្ត​ស្នាក់​នៅ​ជាមួយក្លិប។ ​Messi បាន​យល់​ព្រមលើ​លក្ខខ័ណ្ឌផ្ទាល់​ខ្លួនជាមួយ City រួច​ហើយ​ៗ​ឆាប់ៗ​នេះ​រូប​គេ​នឹង​ដឹង​ពី​អនាគតរបស់ខ្លួន​ហើយ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628