បាល់ទាត់

ផ្អាករឿង Messi! ប្រធានក្លិប Barca ចង់បានJoao Felixពី​ At. Madrid ហើយ​ថ្នូ​រជាមួយ Griezmann

ប្រធាន​ក្លិប Barcelona លោក Josep Maria Bartomeu បាន​ដាក់​សំណើ​មួយ​ឲ្យ​ Antoine Griezmann ត្រឡប់​ទៅ​ Atletico Madrid វិញ​ហើយ​ពួក​គេ​ចង់​បាន​ខ្សែបម្រើ​ប្រយុទ្ធ Joao Felix នេះ​បើ​តាម​កាសែត​ MARCA។

មែន​ទែន​ទៅ! សំណើ​នេះ​បាន​រៀបចំ​តាំង​ពី​ក្រុម​អ្នក​មានបុណ្យរងបរាជ័យ​ក្រោម​ថ្វី​ជើង Bayern Munich ៨​ទល់​២ ភ្លាមៗ​មក​ម្ល៉េះ​ប៉ុន្តែ​សំណើចង់​ចំណេញ​ដាច់​ចំណង​នេះ​ត្រូវ​ Atletico Madrid បដិសេធ​ខណៈ​ដែល​ពួក​គេ​ចង់​បាន​ Griezmann ទៅ​វិញ​ដែរ តែ​មិន​មែន​បាត់​បង់ Felix នោះ​ឡើយ។

Atletico Madrid បាន​ដាក់​សំណើចង់​បាន ​Griezmann ពី Barcelona ពិត​មែន​តែ​ពួក​គេ​ឲ្យ​​Thomas Lemar និង Diego Costa​ ជំនួស​ Felix ប៉ុន្តេ​លោក Bartomeu មិនចាប់​អារម្មណ៍៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628