បាល់ទាត់

លោក Park Hang-seo ទទួល​បាន​ពាន​កិត្តិយស​មួយ​ពី​រដ្ឋាភិបាលវៀតណាម

គ្រូបង្វឹក​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang-seo ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ប្រគល់ពានរង្វាន់ Order of Labour ថ្នាក់​ទី​២។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនដល់បុគ្គលដែលមានសមិទ្ធិផលលេចធ្លោក្នុងវិស័យពលកម្ម ការច្នៃប្រឌិត ឬការស្ថាបនាជាតិ។ លោក Park អាយុ ៦២ ឆ្នាំគឺជាជនបរទេសដំបូងគេដែលបានទទួលពានរង្វាន់នេះ។

ក្នុង​ពិធធី​ទទួលពានលោក Park បាននិយាយ​ថា៖ “ខ្ញុំទទួលបានពានកិត្តិយសនេះក្នុងនាមបុគ្គលិក គ្រូបង្វឹក និងកីឡាកររបស់ខ្ញុំ ហើយនេះនឹងជំរុញឱ្យខ្ញុំខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍបាល់ទាត់វៀតណាម” ។ ខ្ញុំមានអារម្មណ៍ទទួលខុសត្រូវខ្ពស់ចំពោះបាល់ទាត់វៀតណាម។

ក្រុមជម្រើស​ជាតិ​វៀតណាមសម្រេចស្នាដៃ​ជា​ច្រើន​ក្រោម​ការ​ដឹកនាំរបស់​លោក Park ដែល​ជា​គ្រូ​ប​ង្វឹក​លើក​ដំបូង​ក្នុង​ឈុត U23 កាល​ពី​ខែ​តុលា​ឆ្នាំ​២០១៧។​វៀតណាម​ឈ្នះ​មេដាយមាស 2019 SEA Games ជើងឯករង 2018 AFC U23 Championship នៅ​ចិន និង​ឡើង​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ​ព្រឹត្តិការណ៍ 2018 Asian Games។

លើសពី​នេះ!​វៀតណាម​ឈ្នះ​ពាន AFF Suzuki Cup 2018 ក្រោយ​រង់ចាំ​អស់​១០​ឆ្នាំ​ហើយ​ក្នុងពាន AFC Asian Cup 2019លោក​ Park ជួយបាន​ឡើង​ដល់​វគ្គ៨ក្រុមចុងក្រោយ។​ពេល​នេះ​វៀតណាម​កំពុងឈរកំពូលតារាងពូល G ពានរង្វាន់ FIFA World Cup 2022 វគ្គ​ជម្រុះ​ជុំ​ទី​២​ព្រម​ទាំង​ធានាកៅអី​លេង​ពាន 2023 AFC Asian Cup ទៀត​ផង៕

 

រូបភាព: Vietnam Football Federation

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628