បាល់ទាត់

ជម្រើសជាតិនារីវៀតណាម ២ នាក់ ផ្ទេរទៅលេងនៅលីគព័រទុយហ្គាល់ចាប់ពីខែក្រោយ

កីឡាការិនីជម្រើសជាតិបាល់ទាត់វៀតណាម ២ រូប ត្រូវបានកាសែតវៀតណាមចេញផ្សាយជាផ្លូវការថានឹងផ្ទេរទៅលេងឲ្យក្លិប Lank FC ដែលមានមូលដ្ឋាននៅក្នុងប្រទេសព័រទុយហ្គាល់ ចាប់ពីខែកញ្ញា ឆ្នាំ ២០២០ នេះតទៅ។

កីឡាការិនីទាំង ២ នាក់រួមមានឈ្មោះ Tuyet Dung កម្ពស់ ១.៥៥ ម៉ែត្រ លេងក្នុងតំណែងខ្សែបម្រើ និងម្នាក់ទៀតឈ្មោះ Huynh Nhu មានកម្ពស់ ១.៥៧ ម៉ែត្រ ដោយលេងក្នុងតំណែងខ្សែប្រយុទ្ធ។ អ្នកទាំងពីរសុទ្ធសឹងតែធ្លាប់ឈ្នះពានរង្វាន់ឯកត្តជនកីឡាការិនីល្អប្រចាំឆ្នាំក្នុងប្រទេសវៀតណាមដូចគ្នាផងដែរនាពេលកន្លងមក។

ក្រៅពីនេះកីឡាករទាំងទ្វេខាងលើ ក៏ធ្លាប់មានបទពិសោធន៍លេងនៅលីគនារីប្រទេសថៃ ក្នុងនាមជាកីឡាករខ្ចីជើងរួមផង។ យ៉ាងណាក្តី! សម្រាប់ក្លិបថ្មីពួកគេ Lank FC ទើបតែបង្កើតឡើងក្នុងឆ្នាំ ២០២០ នេះប៉ុណ្ណោះ ដោយនឹងឈានជើងចូលលេងក្នុងក្របខណ្ឌលីគនារីលំដាប់ទី ៣ ព័រទុយហ្គាល់ ចាប់ពីរដូវកាលថ្មីតទៅ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628