បាល់ទាត់

ផ្លូវការ៖ Nemanja Matic ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិពីពេលនេះតទៅ

ខ្សែបម្រើការពារនៃក្លិបបិសាចក្រហម Manchester United ពោលគឺ Nemanja Matic បានប្រកាសព្យួរស្បែកជើងចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊េប៊ី ចាប់ពីពេលនេះតទៅ។ ជាការបញ្ជាក់របស់នាយកផ្នែកកីឡានៃសមាគមបាល់ទាត់ស៊េប៊ី ក្នុងរសៀលនេះផ្ទាល់តែម្តង។

កីឡាករវ័យ ៣២ ឆ្នាំខាងលើ បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិស៊េប៊ី ឈុតធំតាំងពីឆ្នាំ ២០០៨ មកទល់បច្ចុប្បន្នភាព ​បង្ហាញខ្លួនសរុប ៤៨ លើក និងមានឱកាសរកបានចំនួន ២ គ្រាប់ផងដែរ។ ចំពោះការសម្រេចចិត្តបត់អាវជម្រើសជាតិទុកក្នុងទូតាំងបែបនេះ គឺព្រោះរូបគាត់ចង់ផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបញ្ចេញសមត្ថភាព និងការចង់រក្សាកម្លាំងជួយដល់ក្លិបក្នុងពេលវេលាចុងក្រោយមុនពេលបញ្ចប់អាជីពជាកីឡាករ។ ទាំងនេះជាការបញ្ជាក់ពីលោក Vladimir Matijasevic នាយកផ្នែកកីឡានៃសមាគមបាល់ទាត់ស៊េប៊ី៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628